សែនអាសូរ! បុរសម្នាក់​ បានស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈពេល​​រងចាំ​ឡានធ្វេីដំណេីរ​ទៅស្រុកកំណេីតព្រោះតែ….(មានរូបភាព)

95

កំពង់សោម៖ កាលពី​វេលាម៉ោង ០១និង​០០នាទី​ ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ មានករណី​បុរស​ម្នាក់​បានដេកស្លាប់​យ៉ាង​អាណោចអាធ័ម​ ​ខណៈពេល​ដែល​បានអង្គុយ​ចាំ​រថយន្ត​ក្រុង​ដេីម្បី​ទៅស្រុកកំណេីត ដែលហេតុ​ការណ៍​នេះ​ បានកេីត​ឡេីង​នៅចំណុច​មុខការ៉ាស់សាំងតូតាល់​ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងនិងខេត្តព្រះសីហនុ។ជនរងគ្រោះ​មានឈ្មោះ​ ង៉ែត ចន្ធូ អាយុ ៣១ឆ្នាំ​ មានស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ បេីតាម​សម្តី​សាច់​ញាតិ​គ្រួសារ​សពបាន​ឲ្យ​ដឹងថា​

បុរសម្នាក់នេះធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមផ្នែកអនាម័យ​ ហើយនៅថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៩ គាត់ក៏បានសុំថៅកែឈប់ធ្វើការ​ ដេីម្បី​ទៅស្រុកកំណេីតវិញ។លុះដល់ព្រឹកវេលាម៉ោង​១០និង​៣០នាទី​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ ជនរងគ្រោះ​ខាងលេី​ បានមកអង្គុយរង់ចាំឡាន​ រហូតដល់ម៉ោង១រសៀលថ្ងៃដដែល​

ដើម្បីទៅស្រុកវិញ​ ស្រាប់តែក្នុង​អំឡុង​ពេល​ចាំនោះ​ គាត់ក៏បានខ្យល់គដេកស្លាប់តែម្ដង​ បង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​។ភ្លាមៗ​នោះ​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះរួចមក​​ ក្រុម​ហ៊ុន​ប្រមូលសំរាម​ ក៏បាន​ទាក់ទង​ទៅឡាន​ពេទ្យ​ ដើម្បីដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត​ និងបានចូល​ជា​បច្ច័យ​មួយចំនួន​ដល់​ក្រុម​គ្រួសារ​សព​ ដេីម្បី​ចាត់ចែង​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​ផងដែរ​។ប្រភព៖ ហ្វេសប៊ុក