អុញនោះ!​ នាយព្រែក បានចេញមុខបកស្រាយភ្លាមៗក្រោយពីបែកធ្លាយព័ត៍មាន ថាខ្លួនសន្សំលុយគ្នាជាមួយនឹងគូរស្នេហ៍ ទិញផ្ទះរួមគ្នា

95

ភ្នំពេញ៖ បេីនិយាយពី នាយ ព្រែក ដែលលោកមានឈ្មោះពិតថា ខេង រតនៈ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ដែលលោកគឺជាតារា សម្តែងមួយរូបដ៏មានវោហារស័ព្ទ មិនចេះរីងស្ងួត ហេីយបច្ចុប្បន្នតារារូបនេះ ក៏បានវិវត្តខ្លួនមកធ្វេីជាពិធីករដ៏ល្បីមួយរូប ក្នុងស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយផងដែរ។ទន្ទឹមនឹងនោះផងដែរ ក្រឡេកមកមេីលជីវិត តារារូបនេះនៅក្រៅសង្គមសិល្បៈវិញ គឺពិតជាមានសេចក្តីសុខណាស់ ដោយនាយ ព្រែក

តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយគូ ដណ្ដឹងដ៏ស្រស់ស្អាត ដែលបានស្គាល់គ្នាជាយូរមកហេីយ ហេីយពួកគេទាំង២នាក់ក៏ត្រៀមខ្លួន កាន់ដៃគ្នាចូលរោងការ នៅថ្ងៃឆាប់ៗខាងមុខនេះផងដែរ។ដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ មានព័ត៍មានមួយចំនួន បានចុះផ្សាយថា លោក ជាមួយនិងអនាគតភរិយារបស់លោកបានទិញផ្ទះវីឡាថ្មីជាមួយគ្នា

ដែលរឿងមួយនេះហើយបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៏យ៉ាងខ្លាំង ហើយក៏មានប្រិយមិត្ដមួយចំនួនទៀត ក៏បានលើកឡើងថា នាយព្រែក ពេលនេះពិតជាកាក់កបជាមួយនឹងការងារសិល្បៈរបស់ខ្លួនមែនទែន។យ៉ាងណាមិញ ទាក់ទងចំពោះរឿងទិញផ្ទះថ្មីនេះ ពេលនេះនាយ ព្រែក ក៏បានធ្វើការបកស្រាយចំពោះរឿងមួយ កុំអោយសាធារណជន រួមទាំងសារព័ត៍មានចំនួនទៀតកុំឲ្យយល់ច្រឡំ ដោយលើកបានលើកឡើងនៅលើ គេហទំព័រ ហ្វេសប៊ុកផេក

របស់លោកថា៖”មានបងប្អូនសារពត៌មានមួយចំនួនបានយករូបនេះទៅចុះផ្សាយថា ខ្ងុំមានគំរោងទិញផ្ទះ ឬ បានទិញផ្ទះក្នុងរូបនេះ ដើម្បីបញ្ចាក់កុំអោយមានការយល់ច្រឡំខ្ញុំ សូមជំរាបជូនបងប្អូនសារពត៌មានវិញថា រូបនេះគ្រាន់តែជារូបថតជាអនុស្សវរីយ៌ពេលខ្ងុំទៅលេងផ្ទះបងប្អូនរបស់ខ្ងុំប៉ុណ្ណោះ

ហើយស្របពេលដែលសិល្ប:ករជើងចាស់មួយចំនួនកំពុងមានជំងឺនិងខ្វះខាតថវិកាព្យាបាលខ្ងុំជាសិល្ប:ករជំនាន់ក្រោយក៏គ្មានហេតុផលអ្វីដែលត្រូវបង្ហាញពីទ្រព្យសម្បត្ដិដែរ ដូច្នេះសូមកុំមានការយល់ច្រលំសូមអរគុណ”៕ប្រភព៖ ហ្វេសប៊ុក