ស្អាតៗមែស! ទិដ្ឋភាពពិធី សូត្រមន្ត ក្រុងពាលី មង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង​ ហ៊ា អុឹង សុខលី ពិតជាស្អាតលើសគេតែម្តង (មានរូបភាព)

234

ភ្នំពេញ៖ ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះពិធីរៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយលោក អ៊ឹម សុខលី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ហើយអ្វីដែលកាន់តែអធិអធមក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់កិត្ដយសដល់គូរស្វាមីភរិយាថ្មីនេះ ដោយនឹងអញ្ចើញចូលរួមផងដែរ។យ៉ាងណាមិញ កាលពីព្រឹកមិញនេះ

គេសង្កេតឃើញពីការតុបតែងក្នុងពិធីរបស់អ្នកទាំងពីរ រួមទាំងវីដេអូ Pre Wedding ជាមួយឈុតសម្លៀកបំពាក់ កូនក្រមុំ និងកូនកំលោះ រហូតធ្វើឲ្យប្រិយមិត្ដមួយចំនួន បានអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីនេះ អោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់កំពូលតារាចម្រៀង ណុប បញ្ញារិទ្ធិ បានបង្ហោះទិដ្ឋភាពនៃពិធីសូត្រមន្ដ ក្រុងពាលី សម្រាប់ជ័យសេរីសួស្ដី ថ្ងៃដ៏វិសេសវិសាលនេះ របស់លោក អ៊ឹម សុខលី និងកញ្ញា ឱក សុគន្ធកញ្ញា ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។ប្រភព៖ ហ្វេសប៊ុក