ញ៉ាក់សាច់! ម្កុដដែលតារាចំរៀងឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គលការមានតម្លៃរហូតដល់….(មានរូបភាព)

2158

ភ្នំពេញ៖ នៅសល់មិនប៉ុន្មានម៉ោងទៀតទេ ដល់ពេលវេលាចូលរោងជ័យរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ដែលនឹងប្រព្រឹត្តនៅក្នុងសណ្ឋាគារ ភ្នំពេញសុខា ហើយ ។យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់

ហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ បានបង្ហោះរូបភាពម៉ូតមកុដមួយ ជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រ និងតារារូមសិល្បៈយ៉ាងច្រើន បាននាំគ្នាស៊ែរ រូបភាពទាំងអស់នោះ

ព្រមទាំងបានដឹងថា ជារបស់សុគន្ធកញ្ញា ថែមទៀតផង។ សូម្បីតែផេកហ្វេនដ៏ធំរបស់ សុគន្ធកញ្ញា ក៏បានបង្ហើបសារដ៏សែនច្បាស់ថាជា របស់អាយដលរបស់ពួកគេដែរ។ ជាពិសេស មកុដដ៏ស្រស់ស្អាតនោះ មានតម្លៃទៅដល់ ៦៣០០០ដុល្លារ អាមេរិកឯណោះ៕ចាំរង់ចាំមើលទាំងអស់គ្នា ថាម្ចាស់មកុដដ៏ស្រស់ស្អាតមួយនេះ ជារបស់អាយដល សុគន្ធកញ្ញា មែនទេ? ប្រភព៖ ហ្វេសប៊ុក