ស្អាតណាស់! ទិដ្ឋភាពទូទៅនៃការតុបតែងក្នុងពិធីមង្គលការ កំពូលតារាចំរៀងរស្មីហង្សមាសពិតជាខុសប្លែកពីរោងការដទៃមែន….(មានរូបភាព)

372

ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិចផងដែរថា កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញ បាននាំគ្នា Surprise តារាចម្រៀងរូបនេះជាមួយបាច់ផ្កាដ៏ស្រស់ស្អាត និងនំខេកដ៏ទាក់ទាញ ធ្វើឡើងមុនថ្ងៃពិសេសដែលនឹងមកដល់ថ្ងៃស្អែកនេះ ដែលធ្វើឲ្យ ឱក សុគន្ធកញ្ញា សប្បាយរីករាយជាខ្លាំង សឹងតែរកពាក្យនិយាយមិនចេញ។ តែទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានធ្វើឲ្យ

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ អបអរសាទរ ព្រមទាំងជូនពរឲ្យ ឱក សុគន្ធកញ្ញា និងអនាគតស្វាមីឲ្យស្រឡាញ់ដល់ចាស់កោងខ្នងផងដែរ៕នៅក្នុងថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃការរៀបចំ តុបតែង យ៉ាងស្រស់ស្អាត នៅកន្លែងពិធីមង្គលការ តារាចម្រៀង

ប្រចាំផលិតកម្មរស្មីហង្សមាស ដែលនឹងខិតចូលមកដល់ថ្ងៃស្អែកនេះហើយ ជាមួយលោក អ៊ឹង សុខលី ដែលរំលេចដោយផ្កាចំរុះ គួរឲ្យគយគន់ និងចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានគេលួចសរសើរសឹងតែគ្រប់គ្នាថា ពិតស្អាតមែន។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក