ស្អាតកប់! ទិដ្ឋភាពក្នុងការរៀបចំ នៃមង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាឡូយនឹងស្រស់ស្អាតខ្លាំងណាស់

472

ភ្នំពេញ៖ ខណៈពេលដែលកំពូល តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងផលិតកម្ម រស្មីហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាង ស្អិតរមួត ទៅកាន់មហាជនខ្មែរទូទាំងប្រទេសជាមួយនឹងដំណេីរកម្សាន្ត ទៅកាន់ក្រៅប្រទេសយ៉ាងមានសេចក្តីសុខ ជាមួយគូស្នេហ៍ លោក អ៊ឹង សុខ លី ប្អូនប្រុស ម្ចាស់ផលិតកម្ម រស្មី ហង្សមាសរួចមក។ពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩

នៅឯសណ្ឋាគារ សុខាភ្នំពេញ ហើយអ្វីដែលកាន់តែអធិអធមនោះ ក្នុងពិធីមង្គលការនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់កិត្ដយសដល់គូរស្វាមីភរិយាថ្មីនេះ ដោយអញ្ចើញចូលរួមផងដែរ។យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច មានលេចធ្លាយរូបថតជាច្រើនសន្លឹកក្នុងទិដ្ឋភាព

ពិធីមង្គលការរបស់ កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ស្ថិតនៅសណ្ឋាគារ សុខាភ្នំពេញ ដែលការរៀបចំនឹងតុបតែងពិតជាស្រស់ស្អាតតែម្ដង សម្រាប់រង់ចាំទទួលភ្លៀវកត្ដិយសអញ្ចើញចូលរួម នៅក្នុងពិធីសូត្រមន្ដ នៅរសៀលថ្ងៃទី១៥នេះតែម្ដង។ប្រភព៖ ហ្វេសប៊ុក