អុញនោះ! កញ្ញាឪក សុគន្ធកញ្ញា ទីបំផុតទម្លាយរូបភាព Pre-Wedding និងធៀបការហើយ

7562

ភ្នំពេញ៖ កំពូលតារាចំរៀងប្រចំា រស្មីហង្សមាស កញ្ញាឱក សុគន្ធកញ្ញា ចំពោះថ្ងៃចូលរោងវិញក៌កាន់តែខិត ចូលមកដល់ហើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំ ថ្ងៃវេលាល្អរបស់នាងអស់ពេលជាច្រើនឆ្នាំ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីស្រស់រូបនេះ និងគូអនាគតស្វាមីរបស់នាង បានធ្វើការបញ្ចេញរូបភាពPre Wedding របស់ខ្លួន ជាមួយនឹងការទម្លាយថ្ងៃរៀបការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩

ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបជំនួសនាងយ៉ាងខ្លាំង។យ៉ាងណាមិញមួយរយៈពេលនេះ ឃើញថាទោះបីជាមានអ្នកគាំទ្រជាច្រើន បានដឹងខែរៀបការរបស់នាងខ្លះៗយ៉ាងណាក្តី ក៏ប៉ុន្តែនាងហាក់ដូចជា មិនទាន់បានបង្ហើបថ្ងៃរៀបការ ពិតប្រាកដ ក៏ដូចជារូបភាពPre Wedding របស់ខ្លួនជាសាធារណៈនោះទេ។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រ ជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់រូបភាព និងអនាគតស្វាមី

ដែលជិតក្លាយទៅជាស្វាមីភរិយានឹងគ្នាស្របច្បាប់ នៅថ្ងៃខាងមុខនេះ ដែលមានការដឹងលឺពីគ្រួសារទាំងសងខាងជាពិសេសការតស៊ូស្រលាញ់គ្នារបស់អ្នកទាំងពីរអស់ពេលជាច្រើនឆ្នាំមកហើយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក