ញ៉ាក់សាច់! ត្រឹមតែ​រយៈ​ ៣ថ្ងៃ​សោះក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​ ឃើញហើយនិយាយមិនចេញម៉ង

159

ហ្វេសប៊ុក៖ មកដល់ថ្ងៃនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវ បាន បញ្ចប់ហេីយ ចំណែកឯប្រជាពលរដ្ឋ នៅតាម ស្រុក កំណើត និងនៅតាមទីរមណីយដ្ឋាននានា ទូទាំងប្រទេស ក៏បាននាំគ្នា ត្រលប់មកធ្វើការ និងប្រកបរបររកសុីរៀងៗខ្លួនផងដែរ ក្រោយពីមានការជួបជុំគ្រួសារ និងចូលរួមលេង កម្សាន្ដ យ៉ាងសប្បាយរីករាយផងនោះ។យ៉ាង​ណាមិញ​ ក្នុង​ដំណើរ​កម្សាន្ត​ដ៏មានភាព​រីករាយ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះដែរ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅតែ​បន្តការចោលសំរាមនៅតាម​ទី​សាធារណៈ​ ក៏ដូចជា​នៅតាម​រមណីយដ្ឋាន​នានា​ ដែលជា​ហេតុ​បណ្តាលឲ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​

និងសុខភាព​ជាដេីមនោះ​។ជុំវិញ​បញ្ហា​នេះ​ផងដែរ​ បេីយេីងក្រឡេក​មកមេីល​ពី​ ទិដ្ឋភាព​លេីឆ្នេរអូរឈើទាល ប៉ុន្មានថ្ងៃនេះវិញ ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រួច គេសង្កេតឃើញ មានសំរាមអណ្ដែតឡើង​ ពេញមាត់ឆ្នេរ ហើយសុទ្ធតែជាកាក់សំណល់គីមី​ ដូចជាថង់ផ្លាស់ស្ទិច បាវ ដបទឹកសុទ្ធជាដើម។ល។ដេីម្បី​ទទួលបាន​នូវ​បរិស្ថាន​ស្អាត​បែប​ស្រស់​បំព្រង​នោះ​ យើង​ទាំងអស់​គ្នា​ គម្បី​ចូល​រួមក្នុង​ការ​ទប់ស្កាត់​ និងឈានដល់ការ​លុបបំបាត់​ចំពោះ​ការ​បោះចោល​សំរាម​

នៅ​តាម​ទីសាធារណៈ​ និង​ពាសវាលពាសកាល​នៅតាមដងផ្លូវ។ សូមជម្រាបដែរថា ឯកឧត្តម​ ជា សុផារ៉ា និងក្រុមអ្នកពាក់ព័ន្ធបានរួមគ្នាសម្អាតឆ្នេរនេះ​ ម្ដងរួចហើយ​ កាលពីអំឡុងខែមីនាកន្លងទៅ។