រូបភាព២សន្លឹកនេះបានធ្វើអោយអ្នកលេងហ្វេសប៊ុកធ្វើការវែកញែកគ្នាធ្វើអោយបុរសម្នាក់ទ្រាំពុំបានបញ្ចេញមតិថា

284

ហ្វេសប៊ុក៖ ដោយសារតែមានការចែករំលែក នូវរូបភាពពីរសន្លឹក ដោយរូបមួយគេបានដាក់រូបផ្ទះចាស់ ព្រមជាមួយនឹងពាក្យពេចន៍ថា (ផ្ទះអ្នករៀនត) និងរូបភាពមួយសន្លឹកទៀត បានដាក់រូបផ្ទះយ៉ាងធំស្គឹមស្គៃ ព្រមជាមួយនឹងពាក្យថា (អោយកូនទៅថៃ កូរ៉េ ជប៉ុន)។ ក្រោយពីបានឃើញរូបភាពបែបនេះហើយនោះ ក៏មានបងប្រុសម្នាក់ បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា Bour Pagna ដោយម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា៖“ខ្ញុំឃើញគេចែករំលែករូបនេះច្រើនណាស់! ជាតិសាសន៍គេកំពុងសើចចំអកឲ្យជាតិសាសន៍ខ្ញុំហើយ! គេដៀលថាយើងល្ងង់ទេដឹង?ខ្ញុំគ្រាន់តែចង់ប្រាប់ថា

ដោយសារតែការអប់រំទើបធ្វើឲ្យប្រទេសទាំង៣នេះរីកចម្រើន តែមិនមែនមកពីប្រទេសទាំងនេះមានពលករចំណាកស្រុកស្ងាត់ភូមិទេ។ពេលម្តាយឳពុកខ្ញុំឲ្យខ្ញុំមករៀននៅទីរួមខេត្តបន្ទាយមានជ័យ កុំថាឡើយផ្ទះ សូម្បីដីមួយចង្អាមក៏គ្មានដែរ យើងរស់នៅតាមចិញ្ចើមថ្នល់។ ពេលនេះដោយសារការអប់រំម្តាយខ្ញុំ គ្រួសារខ្ញុំរស់នៅដោយសុភមង្គល។ខ្ញុំស្តាយដែលឳពុកខ្ញុំមិនបានមើលឃើញកូនដែលបានរៀនសូត្រខ្ពង់ខ្ពស់ លើកមុខមាត់គ្រួសារ។ ឳពុកខ្ញុំស្រឡាញ់ការអប់រំណាស់។ គាត់

ខិតខំបង្រៀនខ្ញុំតាំងពីខ្ញុំមិនទាន់ចូលសាលា។អ្នកដឹងទេ ខ្ញុំមិនត្រឹមតែអាចកសាងគ្រួសារមួយកក់ក្តៅទេ តែអាចមានចំណេះដឹងជួយកសាង និងការពារប្រទេសកំណើតខ្ញុំ ពិសេសចង់ចូលរួមបង្កើតការងារក្នុងស្រុក។អ្នកដឹងទេ គ្មានទីណាប្រសើរជាងមាតុភូមិយើងទេ។ ខ្ញុំឈឺចាប់ណាស់ពេលសាច់ញាតិខ្ញុំ ជនរួមជាតិខ្ញុំក្លាយជាពលករ ពិសេសខុសច្បាប់ ព្រាត់ប្រាស់គ្រួសារ អ្នកខ្លះត្រូវចោលឆ្អឹងនៅស្រុកគេ។
ខ្មែរមិនអភ័ព្វទេឬ? នេះឬពូជអ្នកចម្បាំង?”។ប្រភពៈ Bour Pagna