ទំលាប់ប្រពៃណាស់បងប្អូនខ្មែរមួយចំនួន! ក្រោយចូលឆ្នាំបីថ្ងៃ​​​​ តំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង សំបូរសុទ្ធតែសំរាមធ្វើអោយអាជ្ញាធរនិយាយមិនចេញ (មានវីដេអូ)

288

ហ្វេសប៊ុក៖ នៅម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ លោកអនុសេនីយ៍ទោ ហង្ស សុវណ្ណមេសា ( កូនដំរី ស្រុក ) នាយរងផ្នែកសេនាធិការ បានសហការជាមួយលោកអនុសេនីយ៍ឯក ស៊ុន ថែប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ដឹកនាំកម្លាំងប្រជាការពារចំនួន ០៤ នាក់ ចុះរើសសំរាមនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង ក្នុងន័យពន្យល់ឲ្យប្រជាពលរដ្ឋបានយល់ថា តំបន់នោះមិនត្រូវការសំរាមឡើយ ដូច្នេះយើងចេះជួយថែរក្សានូវបរិស្ថាន ដោយមិនបោះចោលសំរាមពាសវាលពាសកាល។យើងខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកំសាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ

ហោង សូមជួយរក្សាអនាម័យបរិស្ថានដោយមិនបោះចោលនូវកាកសំនល់សល់ពីអាហារ ឬសំរាមផ្សេងៗទៀតពាសវាលពាសកាល ដែលធ្វើឲ្យខូចសោភ័ណភាព និងប៉ះពាល់ដល់សុខភាពអ្នកទាំងអស់គ្នា ដែលទៅលេងនៅតំបន់នោះ។ហើយយើងខ្ញុំក៏សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ពិសេសនោះគឺប្រធានមន្ទីរ

ទេសចរណ៍ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង អញ្ជើញមកពិនិត្យនៅតំបន់ហោងនេះ ជួយដាក់នូវធុងសំរាមជាស៉ីម៉ង់ (លូអណ្តូង) ដើម្បីឲ្យបងប្អូងប្រជាពលរដ្ឋបានដាក់សំរាមត្រឹមត្រូវ ។សូមបញ្ជាក់ជូនថា ៖ ចំពោះធុងសំរាមដែលកម្លាំងប្រជាការពារបានកែឆ្នៃដាក់សំរាមចងតាមដើមឈើ ឬធុងសំរាមជ័រលក្ខណៈស្តង់ដារនោះត្រូវជនមិនស្គាល់យកបាត់ហើយ ៕ប្រភព៖ អធិការដ្ឋាននគរបាលស្រុកមេមត់