រឿងកាន់តែធំហើយ! ក្រោយប្រជាពលរដ្ឋបាន​កាប់ដើមឈើ បិទផ្លូវជាតិលេខ៤ កាលពីម្សិលមិញ ឥលូវនេះបានចាប់ផ្តើមបិទផ្លូវម្តងទៀត ដែលធ្វើអោយសម្ថកិច្ច….(មានវីដេអូ)

246

កំពង់សោម៖ គួររំលឹកផងដែរថា​ កាលពី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​ម្សិលមិញនេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិត ក្នុង ស្រុកព្រៃនប់ ត្រូវបាន ប្រជាពលរដ្ឋជាច្រើន គ្រួសារ បាននាំគ្នាធ្វើការតវ៉ា ដោយបានកាប់ដេីមឈេីមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យមានការកកស្ទះ​ មួយស្របក់ ទេីប សមត្ថកិច្ចក៏បានចុះមកធ្វើការ អន្តរាគមន៍ ភ្លាមៗ ផងដែរ ។ដោយឡែក​នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ​ ប្រជាពលរដ្ឋ​ទាំង​នោះ​ ក៏បាន​ធ្វេីការ​តវ៉ា​ជាលេីកទី២​

ដោយមានការ​យកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង​ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ពេលដែលកម្លាំងរបស់យើង និងប្រជាការពារ​ ចុះទៅសម្របសម្រួល និងរើសដុំថ​្ម​ ចេញពីផ្លូវ​ ស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគុំដុំថ្មទៅលើពួកគេ​ បណ្ដាលឲ្យមន្ដ្រីនគរបាលរបស់យើងចំនួន​ ៤នាក់ និងប្រជាការពារចំនួន២នាក់ទៀត បានទទួលរងរបួសបែកក្បាល ក្នុង​នោះ​ដែរ​ ក៏មានរថយន្តចំនួន​ ៣គ្រឿង

បានរងការខូចខាតផងដែរ»។មកដល់ពេលនេះ​ មានមនុស្ស​ចំនួន​ ៦នាក់ហេីយ​ ដែលត្រូវ​បាន​សមត្ថកិច្ច​បានចាប់ខ្លួន​ ខណៈឃាត់ខ្លួន២នាក់កាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ បានចាត់ទុកថា​ នេះជាបទល្មើសព្រហ្មទណ្ឌ​ ដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។សូមទស្សនាវីដេអូខាងក្រោម។