អុញនោះ! ជនបង្ក​ ជាបុរស​ដៃខ្លាំង​ ដែល​ទះកំផ្លៀង​ស្រ្តី​ម្នាក់​ឲ្យ​ដួល​អុកគូទ​ទៅលេីថ្នល់​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលាដំបូង​ ​រាជធានី​ភ្នំពេញ​ សម្រេច​ចោទពីបទ

101

ហ្វេសប៊ុក៖ ប្រិយមិត្ត​បាននឹងកំពុងតែមានការតាមដានយ៉ាងខ្លាំង​ ពាក់ព័ន្ធ​នឹង​ករណី​បុរសម្នាក់​ ដែលបាន​ទះកំផ្លៀង​ទៅលេី​ស្រ្តី​រងគ្រោះ​ម្នាក់​ បង្កឲ្យ​ដួលអុកគូទទៅលេីដី​ ក្រោយមក​ជនបង្កខាងលេី​ ក៏បានបេីក​រថយន្ត​គេចបាត់តែម្តង​ ដែល​ហេតុការណ៍​នេះ​ បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ជុំវិញ​ករណី​ខាងលេីនេះ​ ជនបង្ក​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​ អម​សាលាដំបូង​ ​រាជធានី​ភ្នំពេញ​ លោក​សឿន​ មុនី​រ័ត្ន​

សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ ដែល​ទះកំផ្លៀង​នារី​ម្នាក់​ បណ្តាល​ឲ្យ​​ដួល​អុក​គូទ​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ បច្ចុប្បន្ន​ចៅក្រម​សេីបសួរ​ កំពុង​បន្ត​នីតិវិធី​ ​លេី​ជនត្រូវចោទ​ ហើយ​សម្រេច​ឃុំ​ខ្លួន​ ​ឬ​មិន​ឃុំ​ខ្លួន​ ។សូម​ជម្រាប​ផង​ដែរ​ថា​ ជនបង្ក​ខាងលេីនេះ​ មានឈ្មោះ​ ឡោ ប៊ុនភ័ក្ត្រ

អាយុ៤៣ឆ្នាំ​ ជនបង្ក​រូបនេះ​ ធ្លាប់ជាប់គុកព្រៃស​រយៈពេល​ ១ឆ្នាំ​​ រួចម្តងហើយ កាលពីឆ្នាំ២០០៧​ ដល់​ឆ្នាំ​២០០៨ ពីបទ​បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបាន​ប្តឹង​ដោយឪពុកម្ដាយបង្កើត តែម្ដង​ ហេីយ​ជនបង្ក​រូបនេះ​ ត្រូវ​បាន​គេដាក់​រហស្សនាម​ថា​ បុរសដៃខ្លាំង។