ញ៉ាក់សាច់! Dj Soda ស្រាប់តែ​លេចមុខ​ក្នុង​កម្មវិធី​សង្រ្គាន​ ដែលមានការចូលរួមបាញ់ទឹក​ ប៉ាតម្សៅគួរឲ្យទាក់ទាញខ្លាំងណាស់ (មានរូបភាព)

195

ហ្វេសប៊ុក៖ បេីនិយាយពី​ Dj Soda ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ប្រាកដ​ជាបា​ន​ស្គាល់ច្បាស់រួចមកហេីយ​ ដែលនាងគឺជាតារាដ៏មានឈ្មោះល្បីមួយរូបក្នុងប្រទេសកូរ៉េ​ ហេីយបេីនិយាយពីរូបសម្រស់នោះ​ ពិតជា​ស្រស់​ស្អាត​ និងមានភាព​សិចស៊ី​​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ណាស់​ ដែលពិសេសទៀតនោះ​ តារា​ស្រី​រូប​នេះ​ អាច Mix ​ភ្លេងបានយ៉ាង​ពិរោះ​ គួរឲ្យ​ចង់​រាំ​លេងកម្សាន្ត​ផងដែរ​។ដោយឡែក​ អ្វីដែល​គួរឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​នោះ​

ស្រាប់​តែក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ Dj Soda បានមាន​វត្តមាន​ក្នុង​កម្មវិធី​សង្រ្គាន​មួយក្នុង​ប្រទេស​ថៃ​ ដែលមានការ​ចូលរួម​លេងកម្សាន្ត​ជាមួយ​ប្រជាជន​ថៃយ៉ាងសប្បាយរីករាយ​ ដែលមានដូចជា​ការបាញ់ទឹក​ និង​ប៉ាតម្សៅជាដេីមនោះ។លេីសពីនេះ​ទៀត​នោះ​ Dj Soda ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ​

ដ៏មានភាព​សប្បាយរីករាយ​នេះដែរ​ តារាស្រី​ដ៏គួរឲ្យមានភាព​ទាក់ទាញ​រូបនេះ​ បានរៀបចំខ្លួនជាមួយឈុតតំណាងជាតិបែបប្រពៃណី​ ដែលកាន់តែធ្វេីឲ្យ​រូប​សម្ផស្ស​តារា​ស្រី​រូប​នេះ​ ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​បន្ថែម​ទៀត​។