ហួសថ្លែង! ត្រឹម​តែ​រយៈពេល​ ១ថ្ងៃសោះ​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ មានអ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រហូតដល់

423

ហ្វេសប៊ុក៖ គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​ នៅ​កម្ពុជា​ ​ច្រើន​ជាង​ជំងឺ​ទូទៅ​ផ្សេងៗ​ទៀត។​ ​បើ​គិត​ជា​មធ្យម​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​មនុស្ស​ស្លាប់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មិនតិចនោះឡេីយ។​ ការបង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​បែបនេះ​ ដោយសារតែ​ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ និងគ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​។បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហាក់​មិនមាន​

ការ​ថយចុះ​នោះឡើយ​ ខណៈ​ត្រឹម​តែ​រយៈពេល​១ថ្ងៃ​ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ត្រូវ​នឹងថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ សោះ​ មានមនុស្សចំនួន​ ​១៧នាក់​ហេីយ​ បាន​ស្លាប់​ និង​របួស​ធ្ងន់​ស្រាល​ ​៤៧នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ ។ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​ ​នៃការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក

​នាថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៩​ គឺរួម​មានដូចជា​៖​ ​មធ្យោបាយ​ចូល​គោលដៅ​ ១,៣៨០​គ្រឿង​(​ម៉ូតូ​៦៥%),​ មធ្យោបាយ​ល្មើស​ ១៨០​គ្រឿង​(​ម៉ូតូ​៦៨%)​,​ អប់រំ​ ​៥០​គ្រឿង​(​ម៉ូតូ​២៨%),​ មធ្យោបាយ​ពិន័យ​ ១៣០​គ្រឿង​(​ម៉ូតូ​១០០%)​ ។