មិនគួរឲ្យជឿ​! រយះពេលដល់ទៅ២៨ឆ្នាំ​ ទាហានជប៉ុនម្នាក់បានលាក់ខ្លួននៅក្រោមដី​ ដោយសារតែមិនដឹងសង្រ្គាមលោកលើកទី២បាន​បញ្ចប់​…(មានរូប​ភាព​)

1202

ប្លែកៗ៖ ស្ទើរតែ​មិនគួរឲ្យជឿ​សោះ​ ថាលោក​ Yokoi Shoichi​ ដែលជាទាហានជប៉ុន​ បានធ្វើការលាក់ខ្លួននៅក្រោមដីដែលមានជម្រៅ២ម៉ែត្រ​ អស់រយះពេលដល់ទៅ២៨ឆ្នាំ​។ ដំបូង​ឡើយគាត់គឺជាជាងកាត់សក់ម្នាក់​ ហើយគាត់ត្រូវបានជ្រើសរើសអោយធ្វើជាទាហានក្នុងឆ្នាំ១៩៤១​ ក្នុង​សង្គ្រាម​លោកលើកទី២​។ក្រោយមកក្នុងឆ្នាំ១៩៤៤​ ទាហាន​អាមេរិចបានធ្វើការវាយ​ ទើបបណ្តាលឲ្យ​ទាហានជាច្រើនមានការស្លាប់និងរងរបួស​ រីឯ​គាត់វិញបានរត់ចូលទៅក្នុងព្រៃដើម្បីគេចខ្លួន​ បន្ទាប់មកលោកក៏បានជីកដីជម្រៅ២ម៉ែត្រ​ ដែលបានចំណាយពេលដល់ទៅ៣ខែ​

និងថែមទាំងបានចោះប្រហោងដើម្បីអោយមានខ្យល់ដកដង្ហើមផងដែរ​ ក្នុងជីវិតរស់នៅក្នុងព្រៃ​ លោកបានចាប់ត្រី​ កង្កែប​ ពស់​ និងផ្លែឈើធ្វើជារបស់ញាំុ​ ដើម្បី​បន្តជីវិតរបស់លោក។ថ្ងៃ​មួយក៏មានប្តីប្រពន្ធ២នាក់បានធ្វើការនេសាទ​ រួចក៏បានប្រទះឃើញលោក​ Yokoi Shoichi​ ក៏បានទៅសួរនាំ​

គ្រាន់តែឃើញដូចនេះ​ លោក​ Yokoi Shoichi​ ក៏មានអារម្មណ៏​ភ័យជាខ្លាំងដោយខ្លាចពួកគេចាប់គាត់យកទៅអោយពួក​អាមេរិក​ ទើបសុំអង្វរអោយអ្នកទាំង២នោះសំលាប់គាត់​ ទោះយ៉ាងណាគាត់សុខចិត្តស្លាប់​ មិនចុះញោមនោះទេ។ក្រោយមក​ប្តីប្រពន្ធ​២នាក់នោះក៏បានយកគាត់ទៅផ្ទះរបស់ពួកគេ​ និងបានចំអិនម្ហូបជាច្រើនជូនគាត់​

ហើយពេលដែលគាត់បានបរិភោគរួចហើយក៏និយាយថា​ រាប់សិបឆ្នាំហើយ​ ខ្ញុំមិនដែលបានញាំុម្ហូបដែលបានចំអិននោះទេ។ ២សប្ដាហ៍​ក្រោយមក​ រដ្ឋាភិបាលក៏បានតែងតាំងលោកជា​វិរៈ​បុរសនៃ​សង្គ្រាម​ ហើយលោកក៏បានស្លាប់ដោយសារ​ជារាពាធ​ ក្នុងអាយុ៨២ឆ្នាំ។