ពិតជាមានគំនិតច្នៃប្រឌិតមែន! គ្រាន់តែជាដូងមួយផ្លែសោះ ក៍អាចលក់បានក្នុងតំលៃកប់តែម្តង (មានវីដេអូ)

1167

ហ្វេសប៊ុក៖ ផ្លែដូង គឺជាភេសជ្ជៈធម្មជាតិម៉្យាង ដែលផ្ដល់ជាអត្ថប្រយោជន៏ព្រមទាំង គុុណប្រយោជន៏ជាច្រើនដល់សុខភាព។ ជាធម្មតា នៅក្នុងផ្លែដូង មានទឹកប្រមាណ ២០០ ទៅ ១០០០មីលីលីត អាស្រ័យទៅលើទំហំរបស់ផ្លែដូងនោះ។ ក្រៅពីនេះទៀតទឹកដូងសំបូរទៅដោយសារជាតិទឹក ដែលជួយបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សទៅដល់អ្នកជំងឺរាគរូស។ចំពោះអត្ថប្រយោជន៏ដែលទទួលបានពីផ្លែដូងនេះមានដូចជា៖ គ្មានជាតិកូលេសស្ដេរ៉ូល កាល់ស្យូម

ជាតិសរសៃ វីតាមីន C ប្រូតេអុីន ទទួលបានថាមពល ២០គីឡូកាឡូរី ទង់ដែក ម៉ាញ៉េស្យូម ជាតិស័ង្គសី ហ្វូឡាត ជាតិម៉ង់ហ្កាណែស្ស កាបូនហៃត្រ អាសុីតប៉ង់តូសុីនិច លើសពីនេះទៅទៀត វាជួយប្រឆាំងនឹងជំងឺ មហារីក ដែលធ្វើអោយរាងកាយរបស់យើងមានភាពរឹងមាំ សំបូរទៅដោយថាមពល នឹងភាពឆ្លាតវ៉ៃ។ពិតជាពិសេសខ្លាំងណាស់សម្រាប់ការច្នៃប្រឌិត របស់កសិករម្នាក់ ជាជនជាតិវៀតណាម គាត់បាន

ស្វែងរកវិធីផលិតដូងសម្រាប់ លំអរផង សែនផង ជូនដល់អ្នកមានគុណ ព្រមទាំងដូនតារបស់ពួកគេ ដោយក្នុងគោលបំណងរបស់ពួកគេគឺផលិត ផ្លែដូងអោយមាន រូបរាងទៅជាផ្លែឃ្លោក ដោយគ្រាន់តែយកដែកកង មករឹបក្នុងបច្ចេកទេសថ្មី ដើម្បីបង្កើតជារាងតែប៉ុណ្ណោះ។ការព្យាយាមគង់តែបានសម្រេច គាត់បានប្រាប់ថា មុនដំបូងគាត់ធ្វើបែបនេះគឺមិនបានសម្រេចនោះទេ ដោយការអំណត់ នឹងព្យាយាមរបស់គាត់ម្ដងហើយ ម្ដងទៀតរហូតទទួលបានជោគជ័យ ក្រោយពីគាត់បាន

ចំណាយដូងអស់រាប់សិបមក ដែលចុងក្រោយគាត់ទទួលបានរូបរាងដូច ទៅនឹងផ្លែឃ្លោក ដោយសាច់ខាងក្នុងរបស់វា មិនរលួយសោះឡើយ។ គោលគំនិតល្អថ្មីនេះហើយ ដែលធ្វើអោយកសិករជនជាតិវៀតណាម ម្នាក់នេះបានកើបលុយ មិនតិចនោះឡើយ ពីការលក់ផ្លែដូងរបស់គាត់ ដែលក្នុងមួយផ្លែ គាត់លក់បាន ពីចន្លោះ ១០ដុល្លា ទៅ ១២ដុល្លា ឯណោះ។សូមទស្សនាវីដេអូខាងក្រោម