ស្អាតៗណាស់! តារាស្រីទាំងអស់នេះត្រូវអ្នកគាំទ្រភាគច្រើនចាត់ទុកថា មានសា្នមញញឹមស្រស់ស្អាតខ្លាំងជាងគេ

284

ថៃ៖ ដូចអ្នកគាំទ្រជាច្រើននាក់បានដឹងរួចមកហើយថា តារាសម្តែងស្រីៗនៅក្នុងសង្គមសិល្បៈថៃ សុទ្ធតែមានសម្រស់ស្រស់ស្អាត និងសមត្ថភាពនៃការសម្តែងរៀងៗខ្លួនខុសប្លែកពីគ្នា។ ហើយបើក្រឡេកទៅមើលស្នាមញញឹមរបស់ពួកនាងវិញ ក៏មានភាពទាក់ទាញមិនតិចនោះដែរ។ អាចនិយាយបានថា ពេលនាងញញឹមដាក់ម្តងៗ បើជាបុរសគឺចង់រលាយបេះដូងអស់ទៅហើយ។ប៉ុន្តែតារាស្រីទាំងនេះ ក៏នៅតែមានចំណុចខុសប្លែកគ្នា ទោះបីជាញញឹមស្អាតដូចគ្នាក៏ដោយ

ក៏អ្នកគាំទ្រនៅតែចាត់ទុកថា មានតារាស្រីម្នាក់ដែលមានស្នាមញញឹមស្រស់ស្អាតស៊ីដាច់គេ។ ដោយនៅក្នុងនោះ ពួកគេបានចាត់ទុកថា គឺជាស្នាមញញឹមដែលមានលក្ខណៈបែបធម្មជាតិ មានភាពរស់រវើក និងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។នេះក៏ព្រោះតែពេលញញឹមម្តងៗ បបូរមាត់ និងខ្សែភ្នែករបស់នាង

ហាក់បានត្របាញ់ចូលគ្នាជាធ្លុងមួយតែម្តង ដើម្បីបង្កើតនូវស្នាមញញឹមមួយ ដែលពោរពេញទៅដោយសេចក្តីសុខ និងមានភាពសប្បាយរីករាយកើតចេញមកពីក្នុងបេះដូង និងក្នុងអារម្មណ៍ពិតៗឥតលាក់លៀមខុសប្លែកពីគេ។ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនតែងលួចសរសើរ

និងពេញចិត្តនូវស្នាមញញឹមនាងយ៉ាងខ្លាំង ខុសប្លែកពីតារាស្រីឯទៀតៗ ទោះមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាក៏ដោយនោះ គឺតារាសម្តែង និងតារាចម្រៀងកញ្ញា Noona Nuengthida ។គូរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះតារាស្រី Noona Nuengthida មានវ័យ ២៦ ឆ្នាំ

ប៉ុន្តែដោយស្ទាយ៍នៃការតុបតែងខ្លួន និងមុខមាត់បែបឃ្យូតៗរបស់នាង តែងតែធ្វើឱ្យអ្នកគាំទ្រស្រលាញ់ខ្លាំង និងមើលទៅនាង ដូចជាសិស្សសាលាទើបតែរៀននៅវិទ្យាល័យដូច្នោះដែរ៕ទស្សនាការដាក់ចំណាត់ថ្នាក់នៃស្នាមញញឹមរបស់តារាស្រីល្បីៗដោយអ្នកគាំទ្រដូចខាងក្រោមនេះទាំងអស់គ្នា៖