មិនជឿកុំប្រមាថ! ប្រសិនជាមានខ្សែបាតដៃអក្សរ​ M​ អ្នកនឹងពិតជាមនុស្សដែល

1001

ភ្នំពេញ៖ បងប្អូន​ខ្លះពិតជាបានដឹងរួចមកហើយនៅខ្សែបាតដៃមានរាងជាអក្សរ​ M ហើយការមើលបាតដៃក៏មានការពេញនិយមខ្លាំងផងដែរ​ មិនថាតែប៉ែកអាសុី​ និងប៉ែក​អឺរ៉ុប​នោះទេ។ បើយោងតាមឯកសារមួយចំនួនគឺបានឲ្យដឹងថា​ នេះគឺជាក្បួនរបស់ចិន​ ដែលស្តេចមួយអង្គព្រះនាម​ មាដេ​ ស្វាន​ ទ្រង់​តែងតែប្រើវិធីនេះដើម្បីធ្វើការទាយទៅលើមន្រ្តីយោធារបស់ខ្លួន​ ដើម្បី​ដឹងពី​ឥរិយាបថ​របស់មន្រ្តីទាំងនោះ​ ដោយសារក្បួនបែបនេះ​ បានធ្វើឲ្យព្រះអង្គមិនដែលចាញ់លើ​សង្គ្រាម​នោះទេ​។ក្រោយមក​ក្បួនមើលបាតដៃ​

ក៏ត្រូវបានមនុស្សជាច្រើ​នយកមក​អនុវត្តន៍​តៗគ្នារហូតមកដល់​បច្ចុប្បន្ន​នេះផងដែរ។ ខ្សែ​បាតដៃអក្សរ​ M គឺសំដៅទៅលើខ្សែជីវិត​ ក្បាល​ និង​បេះដូង​ ហើយមនុស្សជាច្រើនក៏មានការងើងឆ្ងល់ទៅលើសញ្ញាបាតដៃនេះផងដែរ​ ប៉ុន្តែ​មិនម៉ែននរណាៗសុទ្ធតែមានបាតដៃអក្សរ​ M ដូចនេះនោះទេ។ចំពោះ​ប្រភេទមនុស្សដែលមានបាតដៃអក្សរ​ M​

គឺពួកគេជាមនុស្សដ៏ប្រសើរ​ ចេះរិះរកវិធីជាច្រើនដើរទៅមុខ​ ជាមនុស្សដែលមានទំនាក់ទំនងដ៏ល្អ​ ហើយក៏ជាមនុស្សដែលស្គាល់ច្បាស់ពីច្បាប់​ នឹងក្លាយជាអ្នកគ្រប់គ្រងគេផងដែរ។ មិនតែប៉ុណ្ណោះ​មនុស្សប្រភេទនេះ​ ជាបុគ្គលដែលលើសពីគេ​ អស្ចារ្យ​ ពីធម្មជាតិ​ ហើយអាចនិយាយបានថា​ជា​ មនុស្សដ៏មានសំណាង​ មានទ្រព្យ​ស្តុកស្តម្ភ​ ជីវិត​រស់នៅល្អប្រសើរ​ និងមានគំនិតឥតខ្ជោះ។ប្រភព៖ ហ្វេសប៊ុក