គួរអោយអាសូរណាស់! ស្គាល់អត្តសញ្ញាណ ព្រះសង្ឃនិង យុវជន ត្រូវឡានបុកនោះហើយ

591

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី១៣​ ខែ​ មេសា​ឆ្នាំ​២០១៩ ម៉ោង១៦និង​២៦​នាទី នៅ​ លើផ្លូវជាតិលេខ​ ៤ ចន្លោះគីឡូម៉ែត្រលេ​​ខ​ ៣៨-៣៩ ស្ថិត​ក្នុង​ភូមិស្លា ឃុំវល្លិសរ ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ ម៉ូតូ ០១គ្រឿងម៉ាកC12​5 ព័ណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ​1G-1686 បើកបរដោយឈ្មោះ ទូច កុយ ភេ​ទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោង ទង ស្រុកសំរោងទង ឌុបព្រះសង្ឃ២អង្គ ព្រះនាម​អៀង បញ្ញា ព្រះជន្ម​ ១៧ វស្សា​ ព្រះនាម​ ម៉ៅ រិទ្ធិកា​ ព្រះជន្ម​ ១៦​ វស្សា​ គង់នៅវត្តអង្គទន្លាប់​ ។ ក្នុងនោះព្រះសង្ឃ ០២អង្គ បានសុគត និងយុវជន ០១នាក់ទៀត បានបាត់បង់ជីវិត ព្រមទាំង សត្វគោ

០១ក្បាល ក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់បុកនិងឡានដឹកប្រេងសំាង នៅស្រុកសំរោងទង ។តាមការបញ្ជាក់​ពីមន្រ្ដីនគរបាលចរាចរណ៍ម៉ូតូធ្វើដំ​ណើរពីទិសខាងកើតទៅលិច យុវជនម្នាក់ជិះម៉ូតូឌុប ព្រះសង្ឃ ០២អង្គ ក្នុងលកបឿនលឿនមិនប្រយ័ត្ន បានបុកជ្រុលចង្កូតទៅសត្វគោ ដែលកំពុងឆ្លងផ្លូវ បណ្តាឲ្យដួលម៉ូតូ ខណៈពេលនោះ ក៍មានរថយន្តដឹកប្រេងក្រុមហ៊ុនតេលា មកដល់ ជាន់ហ្វ្រាំងមិនទាន់ ក៍កិនជនរងគ្រោះ

ទាំង០៣នាក់ បណ្តាលឲ្យព្រះសង្ឃ ០២អង្គ សុគត៌ និងយុវជនម្នាក់អ្នកបើកម៉ូតូ បានបាត់បង់ជីវិត ព្រមទាំងគោ ងាប់គោ០១ក្បាលថែមទៀតតៃកុងឡានភយ័រត់គេចបា​ត់​ ។​។យ៉ាងណាមិញព្រះសង្ឃ និងយុវជន ត្រូវបានគេបានស្គាល់អត្តសញ្ញាណហ្វេសប៊ុក ប្រិយមមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក