សូមប្រុងប្រយត្ន័អោយបានខ្ពស់ជិតចូលឆ្នាំហើយ! ប្តីប្រពន្ធចេញពីផ្សារទំនើបអ៊ីអន ត្រឡប់មកផ្ទះវិញ ស្រាប់តែមានជនសង្ស័យពីរនាក់ មិនដឹងឆក់អី ក៏បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងគួរអោយសង្វែក (មានវីដេអូ)

3897

ភ្នំពេញ(ហ្វេសប៊ុក) ៖ ពិតជាគួរឲ្យអាណោចអធម៌មែនទែន ខណះប្ដីប្រពន្ធ២នាក់ ត្រូវបានរថយន្តស្ទួចខ្នាតយក្សកិនប្ដីខ្ទេចខ្លួនប្រាណស្លាប់យ៉ាងអាណោចអធម៌ និងកិនប្រពន្ធបែកក្បាលធ្លាយខួរស្លាប់គួរឲ្យសង្វេក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបង្កឡើងដោយរថយន្តខ្នាតយក្សបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ។សពប្ដីមានឈ្មោះ ញាណ សៅវុទ្ធី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឯសព

ប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCX ដែលពាក់ស្លាក់លេខ ភ្នំពេញ 1HH 0909 ឌុបប្រពន្ធតាមបណ្ដោយផ្លូវ 1003 បានឃើញជនសង្ស័យ 2 នាក់ជិះម៉ូតូម៉ាក honda click មិនដឹងថាឆក់អីពីរជនរងគ្រោះហើយក៏ជិះបទទៅឆ្វេងនៅផ្លូវបំបែកជា៣ហើយ

ក៏ដួលម៉ូតូចូលក្រោមកង់រថយន្តស្ទូចដ៏ធំដែលពាក់ស្លាកលេខ 5-A 0889 បានកិនស្លាប់ទាំងពីរនាក់ប្ដីប្រព្ធនយ៉ាងរន្ធត់។ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានឈប់រថយន្តបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូព្រមទាំងលុយជាង៥០០$របស់ជនរងគ្រោះ

យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើថគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំអនុវត្តតាមនីតិវិធី ។ចំណែកសពជនរងគ្រោះទាំងប្ដីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ចិយ ហើយប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សូមទស្សនាវីដេអូខាងក្រោមនេះ