ច្បាស់ការហើយ! ការពិតមូលហេតុដែលប្តីហ៊ានអា.ក សម្លាប់ប្រពន្ធដែលជាបុគ្គលិកធនាគារ ABA គឺដោយសារតែ….(មានរូបភាព)

3765

ហ្វេសប៊ុក៖ មានករណី​អំពេីឃាតកម្មមួយយ៉ាងសាហាវព្រៃផ្សៃ​ ខណៈដែលស្រ្តីម្នាក់​ បានបាត់បង់​ជីវិត​យ៉ាង​រន្ធត់​ ដោយ​សារ​តែ​ប្តី​អប្រិយ​បានប្រល័យជីវិតប្រពន្ធអោយក្ស័យដោយប្រេី​កាំបិត​អារ.ក​ដូច​សត្វ​ធាតុ​ បន្ទាប់មកក៏បានរត់ទៅចង​.កសម្លាប់ខ្លួន​តាម​ក្រោយ​ បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ។ចំពោះ​ហេតុការណ៍​នៃករណី​ឃាតកម្ម​ដ៏កក្រេីក​ខាងលេីនេះបានកេីតឡេីងនៅ​វេលាម៉ោងប្រមាណជា​ ០៧:៥០នាទីយប់ថ្ងៃអង្គារ៍ទី០៩​ ខែមេសា​ ឆ្នាំ២០១៩​ ស្ថិត​

នៅចំណុចផ្ទះល្វែងគ្មានលេខ​ ផ្លូវលំ​ ភូមិតាឡី​ សង្កាត់ដង្កោ​ រាជធានីភ្នំពេញ​ ។​ ក្នុង​នោះដែរ​ ស្រ្តី​ជនរងគ្រោះ​មានឈ្មោះ​ ផលង្គិចស៊ីវភេទស្រី​ អាយុ២៦ឆ្នាំ​មុខរបរបុគ្គលិកបម្រេីការងារធនាគារ​ ABA មានស្រុកកំណើតព្រែកតាប៉ឹម​ ឃុំទឹកវិល​ ស្រុកស្អាងខេត្តកណ្តាល​ និហមានទីលំនៅបច្ចុប្បន្ន​ ផ្ទះគ្មានលេខផ្លូវលំ​ សង្កាត់ដង្កោខណ្ឌដង្កោភ្នំពេញ​ ទីតាំងកើតហេតុ(ជនរងគ្រោះ)។​ ចំណែក​ឯ​បុរសជាប្តី​ ដែលជា​ជនបង្កវិញ​ឈ្មោះ​ លឹម​ គឹមតូ​ ភេទប្រុស​ ឆ្នាំកំណើត​១៩៨៥​ សញ្ជាតិខ្មែរ​

និងមានមុខរបរជឋបុគ្គលិកក្រុមហ៊ុនលក់ម្រុំ​ ដែលមានស្រុកកំណើតស្ថិតភូមិសេដ្ឋកិច្ច​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ទីលំនៅបច្ចុប្បន្ន​ ផ្ទះគ្មានលេខផ្លូវលំ​ ភូមិតាឡី​ សង្កាត់ដង្កោ​ ភ្នំពេញ​ ទីតាំងកើតហេតុ(ឃាតករ)។បេីតាមការ​បញ្ជាក់​ពីលោក​ ជឹម​ សុីថា​ អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ បានធ្វេីការ​បញ្ជាក់​ថា

មូលហេតុជំហ៊ានដំបូង​ ដោយយោងតាមការសាកសួរ​ ទៅកាន់សាច់ញាតិ គឺគ្រួសារខាងលើនេះ​ តែងតែឈ្លោះប្រកែកគ្នា​ ជារឿយៗ មិនលោះ​ថ្ងៃនោះទេ​ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។