ដឹងការពិតហេីយ​! មូលហេតុ​ដែល​មាន​បងប្អូន​ខ្មែរ​ជាច្រើន​ បាន​ទូរស័ព្ទ​មកកាន់​ នាយ​ ពាក់​ មី​ ជាច្រើន​លេីសលប់​ ដោយសារ​តែ​ ផ្ទះ​ខ្មោច​លក់ (មានវីដេអូ)​

322

តារាកម្សាន្ត៖ កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​ នាយ​ ពាក់​ មី​ តារា​កំប្លែង​ដ៏ល្បី​ឈ្មោះ​ និងមាន​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ បានមានការ​ងឿងឆ្ងល់​ជាខ្លាំង​ ដែលមាន​បងប្អូន​ខ្មែរ​ជាច្រើន​ បានទូរស័ព្ទ​មករកលោក​ ក្រោយពី​លេីកហេីយ​ ក៏បានបិទទៅវិញ​ ឯអ្នកខ្លះទៀត​ និយាយបាន​ ២​ទៅ៣​ម៉ាត់​ មិនទាន់បានដឹងសាច់រឿងផង​ ក៏បិទចោលតែម្តង។ដោយឡែក​ ចំពោះ​បញ្ហា​នេះ​ ប្រហែល​ជាមាន​ប្រិយមិត្ត​មួយ

​ចំនួន​ ធ្លាប់​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ថាតើ​មូលហេតុ​អ្វី​ បានជាមាន​រឿងកេីតឡេីងដូច្នេះ​។ តាម​ពិត​ទៅ​ ដោយសារ​តែនាយ​ ពាក់​ មី​ ភ្លេចថា​ លោកធ្លាប់បានលេង​នៅសាច់រឿង​កំប្លែង​មួយ​ ក្នុង​ស្ថាន​នីយ​ទូរទស្សន៍​ CTN ដែលមានចំណងជេីងថា​ “នៅតែឈ្នានីសគេ”។បេីតាមការ​បញ្ចេញ​ជាមតិ​យោបល់​ ពីអ្នក​គាំទ្រ​តារា​កំប្លែង​

ដ៏ល្បី​រូបនេះ​ បាន​មានការ​បញ្ជាក់​ឲ្យដឹងថា​៖​ «មូលហេតុ​ដែល​គេស្គាល់​លេខ​បង​ច្រេីន​ ដោយសារ​ ការសម្តែង​របស់​បងមួយ​ ​នៅ​ក្នុង​រឿង​ គ្រួសារ​ ២​ ហេី​យ​បង​ប្អូន​ស្គាល់​លេខ​របស់​បង​ច្រេីន​ ដោយសារ​ បង​ ក្រាន់​ ជាអ្នក​ដាក់​លេខ​របស់​បង​ ​ពេល​បង​សរសេរ​ដាក់​ ផ្ទះ​ខ្មោច​លក់​ ពេល​នោះ​ គឺបង​ ក្រាន់​ គាត់​សរសេរ​ ដាក់​លេខ​

ទូរស័ព្ទ​ពី​ខាងក្រោម​ ផ្ទះ​ខ្មោច​លក់ហ្នឹង នេះហេីយ​ជា​ កម្ម​របស់​បង​»។ គួរបញ្ជាក់ដែរថា​ បេីទោះបីជា​បញ្ហានេះ​ បានកេីតឡេីង​អស់មួយរយៈពេលហេីយនោះ​ ក៏នៅតែមាន​បងប្អូន​មួយចំនួន​ បាន​ទូរស័ព្ទ​មកតារា​កំប្លែង​រូបនេះ​ មិនដាច់នោះឡេីយ​។សូមទស្សនាវីដេអូខាងក្រោម