អុញនោះ! សម្តេច​តេជោ​ ហ៊ុន​ សែន​ បានមានប្រសាន៏​លេីកឡេីង​សារជាថ្មី​ម្តង​ទៀត​ ចំពោះ​ករណី​ នារី​បង្ក​ យិន​ ម៉ាណា​ បេីកបុក​និស្សិត​ស្រី​ស្លាប់​ថាជារឿង….

5243

ដូច​ដែរ​ប្រិយមិត្ត​ធ្លាប់​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពីហេតុការណ៍​នៃករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ បង្កឡេីងដោយនារីវ័​យ​ ១៧ឆ្នាំ​ម្នាក់​ ឈ្មោះ​ យិន​ ម៉ាណា​ បានបេីករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Rang Rover ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF 7777 ទៅបុក​នារី​ម្នាក់​ឈ្មោះ ឌុំ​ រីដា​ ជានិស្សិត​ឆ្នាំ​ទី​ ៤​ នៃ​សកលវិទ្យាល័យ​ផារ៉ាហ្គន​ ហោះ​ផ្លោងដូចសំឡី​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ នៅកន្លែងកេីតហេតុ​តែម្តង។ពាក់ព័ន្ធនឹងហេតុការណ៏ដ៏កក្រេីកនេះ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩​ នៅក្នុងពិធីជួបសំណេះសំណាល

និងទទួលទានអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីកម្ពុជាប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលកោះពេជ្រ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានមា​ន​ប្រសាសន៍​លើកឡើងសារជាថ្មីម្តងទៀត​ថា ៖​ករណីក្មេងស្រី​ បើករថយន្ត​ស៊េរី​ទំនើប​ Rang Rover ទៅបុកនិស្សិតស្រីម្នាក់​ ស្លាប់យ៉ាង​អាណោចអាធ័ម​នោះ គឺជាបទពិសោធន៍មួយ ដែលនឹងដាស់តឿន ទៅដល់ឪពុកម្តាយ កុំបណ្តោយឲ្យកូនរបស់ខ្លួនបើកបរ ខណៈកូនខ្លួនមិនទាន់គ្រប់អាយុ

បែរជាបណ្តែតបណ្តោយឲ្យបើករថយន្តទៅវិញ។គួររំលឹកផងដែរថា​ ក្រុម​គ្រួសារ​សព​នារី​រង​គ្រោះ​ ឌុំ​ រីដា​ បានសម្រេច​ទទួល​យក​សំណងរដ្ឋប្បវេណី ចំនួន​៧មុឺនដុល្លារ ពីក្រុមគ្រួសារជនបង្កហេីយ​ ដោយព្រមព្រៀងធ្វើឡើង ពីភាគីទាំងសងខាង​ គ្មានការបង្ខិតបង្ខំណាមួយនោះឡើយ​ កាលពី​ថ្ងៃទី​០៣​ ខែមេសា​ ឆ្នាំ​២០១៩​ នាម្សិលមិញ​នេះ​។