អបអរសាទរផង! Margie បានសម្រាល កូនភ្លោះកូនភ្លោះប្រុស ស្រី បានដោយសុវត្ថិភាពប៉ុន្មានម៉ោងមុននេះ

411

ថៃ៖ តារាសម្តែងស្រីដ៏ល្បី នាងMargie បានសម្រាលកូនភ្លោះ ប្រុស ស្រីហើយដោយសុវត្ថិភាពហើយ កាលពីប៉ុន្មាននាទីមុននេះបន្តិច។ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយចិត្ត និងរំភើបចិត្តជំនួសនាង ព្រោះថាពេលនេះ នាងនឹងមានសមាជិកតូចម្នាក់ទៀត ក្នុងរង្វង់គ្រួសារ ដែលកាន់តែ ធ្វើឲ្យ​បរិយាកាស កាន់តែស្រស់បំព្រង និងមានសុភមង្គល។ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ

គឺកូនៗរបស់តារាស្រីរូបនេះ គ្រាន់តែកើតភ្លាម គឺមុខស្រស់ស្អាតតែម្តង ជាមួយនឹងភ្នែកតូចៗ មុខពេញ ដ៏គួរឲ្យស្រលាញ់ មែនទែន។ ចំពោះកូនភ្លោះ ប្រុសស្រីបស់នាង បានដាក់ឈ្មោះ «Mika» ដោយគ្រលាស់មកពីឈ្មោះរបស់Margie និងមានន័យថា «កាដូពីឋានសួគ៌» រីឯកូនស្រីមានឈ្មោះ «Mia» មានន័យថា «របស់ខ្ញុំ»៕តោះមើលមុខកូនភ្លោះប្រុសស្រី របស់នាង ទាំងអស់គ្នា៖