អុញនោះ!! នារីម្នាក់អះអាងថាខ្លួនបានដកប្រាក់ពីទូ ATM ប៉ះចំលុក្លែងក្លាយនោះ ធនាគារ ABA បានចេញមុខបកស្រាយថា….!

232

ប្រិយមិត្តបានដឹងរួចហើយ ថ្មីៗនេះមានអតិថិជនជាជនជាតិបរទេស ដែលចោទថាដកបានលុយ COPY នោះ ចុងក្រោយខាងធនាគារ ដោះស្រាយជូន ថែមទំាងគាត់ទទួលយកការដោះស្រាយ និងអតិជននោះបានសុំទោសទៅធនាគារទៀត ឥឡូវនេះធនាគារចេញ បញ្ចាក់ថ្មីមួយករណីទៀតហើយ <<អតិថិជន និងបងប្អូនអ្នកគាំទ្រធនាគារ ABA ជាទីគោរព! កាលពីថ្ងៃទី13 ខែមីនាថ្មីៗនេះ យើងខ្ញុំបានឃើញសារក្នុង Facebook មួយដែលបង្ហោះដោយឈ្មោះ Sokunthea Ly ជំនួសមិត្តរួមការងាររបស់ខ្លួនឈ្មោះ Thou Ratha និង Sophea Phanut ដោយបានអះអាងថាខ្លួនបានដកប្រាក់ពីទូ ATM របស់ ABA ចំក្រដាសប្រាក់ដែលមានពាក្យ COPY។ Thou Ratha និង Sophea បានដកប្រាក់ពីទូ ATM នៅយប់ថ្ងៃទី12 ខែមីនា ឆ្នាំ2019។ ទឹកប្រាក់សរុបដែលពួកគាត់បានដក មានក្រដាសប្រាក់ 100ដុល្លារចំនួន 1សន្លឹក និងក្រដាសប្រាក់

10ដុល្លារចំនួន 3សន្លឹក។ លុះដល់ថ្ងៃបន្ទាប់ (13 មីនា) Thou Ratha មើលឃើញថា ក្រដាសប្រាក់នោះ មានពាក្យ COPY ចំណែកឯក្រដាសប្រាក់ 10ដុល្លារ 3សន្លឹករបស់ Sophea Phanutឃើញ2សន្លឹកមានពាក្យ “លុយសែន” និង ពាក្យ COPY ដូចមានបង្ហាញក្នុងរូបភាពខាងក្រោម។ភ្លាមៗ ក្រោយពីបានឃើញសារនេះ ក្រុមការងារពាក់ព័ន្ធរបស់ធនាគារ បានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់។ នៅថ្ងៃនេះ យើងខ្ញុំបានជួបជាមួយ Sokunthea Ly, Thou Ratha និង Sophea Phanut ហើយបង្ហាញលទ្ធផលនៃ ការស៊ើបអង្កេតនោះ។ ក្នុងពេលជួបជាមួយពួកគាត់ យើងខ្ញុំបានបង្ហាញលេខមាលា(serial numbers)

ក្រដាសប្រាក់របស់ធនាគារដែលបានដាក់ចូលម៉ាស៊ីន ATM ព្រមទាំងបង្ហាញវីដេអូពេលដែលអតិថិជនកំពុងដកប្រាក់ពី ATM របស់យើងខ្ញុំ។ ក្នុងកំណត់ត្រារបស់យើងខ្ញុំ មិនមានលេខមាលាក្រដាសប្រាក់ដែលអតិថិជនចោទប្រកាន់នោះឡើយ។ វីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ក្រដាសប្រាក់ទាំងរបស់យើងខ្ញុំ ជាក្រដាសប្រាក់ពិត ដោយគ្មានសន្លឹកណាមួយមានពាក្យថា “លុយសែន” ឬ ពាក្យ COPY សោះឡើយ។ផ្អែកតាមវីដេអូនេះ យើងឃើញថា អតិថិជនបានធ្វើការពិនិត្យពិច័យទាំងផ្នែកសងខាងនៃក្រដាសប្រាក់ 100ដុល្លារនោះយ៉ាងល្អិតល្អន់បំផុត។

ពេលពិនិត្យមិនឃើញមានសញ្ញាថាក្លែងក្លាយ ទើបគាត់ដាក់ចូលក្នុងកាបូបរបស់ខ្លួន។ អតិថិជនម្នាក់ទៀត ក៏បានធ្វើការពិនិត្យមើលរូបរាងនៃក្រដាកប្រាក់ 10ដុល្លារ ម្ដងមួយសន្លឹកៗ ជាពិសេស គាត់បានយកយកម្រាមដៃច្បូតលើផ្ទៃទឹកថ្នាំគ្រើម ដែលបង្ហាញថាជាក្រដាសប្រាក់ពិត។ ក្រោយពីពិនិត្យឃើញថាមិនមានបញ្ហាក្លែងក្លាយនោះ ទើបគាត់ដាក់ប្រាក់ចូលក្នុងកាបូបរបស់ខ្លួនដែរ។ជាលទ្ធផល ក្រោយពីបានឃើញភ័ស្តុតាងច្បាស់លាស់ អតិថិជនព្រមទទួលស្គាល់ការពិត

ហើយធ្វើការសុំទោស ធនាគារ ABA ជាលាយលក្ខណ៍អក្សរដូចខាងក្រោម សម្រាប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ពួកគាត់។យើងខ្ញុំ សុំរំលឹកជាថ្មីទៀតថា រាល់ផ្សព្វផ្សាយនានាតាមអនឡាញ ដែលចោទថាធនាគារ ABA មានចែកចាយឬប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ គឺជារឿងមួលបង្កាច់សុទ្ធសាធ មិនមានការពិតឡើយ។ យើងខ្ញុំជឿជាក់ថា ការមួលបង្កាច់នេះ គឺជាផែនការទុច្ចរិត។ យើងខ្ញុំក៏សូមរំលឹកដល់អតិថិជនផងដែរថា រាល់បញ្ហានានាដែលមានការសង្ស័យ ឬមិនច្បាស់លាស់ សូមទាក់ទងមកធនាគារជាមុនសិន

មុនធ្វើការបង្ហោះសារតាមអនឡាញ។បើមិនដូច្នេះទេ យើងខ្ញុំចាត់ទុកថា ការផ្សព្វផ្សាយនោះ គឺជាទង្វើមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ ហើយយើងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់។សូមអរគុណ!>>