ញ៉ាក់សាច់!! ទិដ្ឋភាព​ក្នុង​ពិ​ធី​ខួបកំណើត​ ឯកឧត្តម Williang Guang​ ពិតជាឡូយលំដាប់អភិជនតែម្តង

189

ឯកឧត្ដម​ សុខ​សុវណ្ណ​ វឌ្ឍនា​សារពង្ស​ (William Guang) ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ដែលថ្ងៃនេះ​ លោកបាន​​ប្រារព្ធ​ធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួន​ ដោយមានការរៀបចំយ៉ាងស្រស់ស្អាត​ ប្រណិត​ និងបាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ ដេីម្បីចូលរួមក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​ និងមាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​។ក្នុង​កម្មវិធី​ខួប​កំណើត​របស់​ ឯកឧត្ដម​ ​សុខ​សុវណ្ណ​ វឌ្ឍនា​សារពង្ស​ (William Guang) ក៏មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​

តារា​ចម្រៀង​ និងតារា​សម្ដែង​លោក​ សាន​ ផានិត​ រួម​ជាមួយ​លោក​ អុឹម​ ជីវ៉ា​ ផងដែរ​។ ចំពោះ​​ពិធី​ខួប​កំណើត​ខាងលេី​នេះ​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​។ជាមួយ​គ្នានេះ​ដែរ​ តាមរយៈ​គណនី​ហ្វេសបុក​របស់​លោក​ អុឹម​ ជីវ៉ា​ បានធ្វើ​ការ​រៀបរាប់​ថា៖​

«ល្ងាចនេះមកចូលរួមពិធីខួបកំណើត ឯកឧត្តម Williang Guang សូមជូនពរឯកឧត្តមមានសុខភាពល្អ ជោគជ័យការងារ សំរេចគ្រប់ភារកិច្ច ។ សូមអញ្ជើញទស្សនារូបភាពក្នុងពិធីល្ងាចនេះដូចតទៅ»។