អុញនោះ!! លោក វីល្លាម តបវិញភ្លាមៗក្រោយពីអាជ្ញាធរ ត្រៀមប្តឹង ទៅតុលាការ

94

មុននេះបន្ដិច លោក សេង វណ្ណៈ នាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ បានចេញលិខិតផ្លូវការមួយជូនទៅប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកជាន់ខ្ពស់នៃ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសារពង្ស ដើម្បីឲ្យធ្វើកែតម្រូវអត្តបទនៃការបង្ហោះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ទទឹមនឹងនេះផងដែរ យោងតាមលិខិតដដែល របស់លោក សេង វណ្ណៈ នាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញបានបន្ដថា៖”តាមរយៈផេកហ្វេសប៊ុក ដែលមានឈ្មោះ William Guang ដែលត្រូវបានស្គាល់ថា គឺជាផេករបស់លោកប្រធានបក្សខ្មែរក្រោក ដែលបាន

បង្ហោះផ្សាយអត្តបទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លង ដោយសរសេរនៅក្នុងខ្លឹមសារពេលនោះថា៖“សួរថា តើស្តាប់សម្តីចៅហ្វាយក្រុង និងស្តាប់សម្លេងគីគីព្រុសមួយណាល្អជាង។” ក្នុងន័យផ្សារភ្ជាប់ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយវិធានការគ្រប់គ្រងការចរាចរណ៍រថយន្តធុនធ្ងន់ចេញចូលក្រុង ដោយប្រើពាក្យពេជន៍អសីលធម៍ គ្មានមូលដ្ឋាន ច្បាស់លាស់គ្រប់ជ្រុងជ្រោយ មានអត្តន័យផ្ទុយ ទាំងស្រុងពីការពិត។ប៉ុន្តែមានចរិកមូលបង្កាច់ ក្នុងចេទនាបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមតិសាធារណៈមានការភ័ន្តច្រលំ នាំឲ្យប៉ះពាល់ដល់កិត្តិយស់ សេចក្តីថ្លៃថ្នូរបស់អ្នករាជការ

សាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។ រដ្ឋបាលរាជធានី ភ្នំពេញ ស្វាគមន៏ និងរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្ដែពុំមែនជាការប្រមាថមើលងាយ ជាន់ឈ្លី កិតិ្ដយសរហូតដល់ថ្នាក់ ប្រៀបប្រដូចមនុស្សមនុស្សជាមួយសត្វធាតុជាច្រើនលើកច្រើនសារនោះទេ។”ដោយឡែកក្រោយពី ឯកឧត្ដម វឌ្ឍា សារពង្ស បានទទួលលិខិតខាងលើ ក្នុងការជូនដំណឹងមកកាន់រូបលោករួចមក លោកក៏បានឆ្លើយតប តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេក របស់

លោកទៅកាន់ សាលារាជធានីភ្នំពេញវិញថា៖”សម្រាប់ខ្ញុំ សិទ្ធនៃការស្ដាប់របស់ខ្ញុំ គឺស្ដាប់ គីគីព្រុសវាពិរោះជាងហេីយ ពុំមានចេតនាណាហ៊ានទៅ ប្រមាថអស់លោកទេ នេះជាសេរីភាពនៃការស្ដាប់របស់ខ្ញុំ។តែពាក្យមួយឃ្លាដែលងាយយល់នេះ បេីបង្ករជាការភ័ន្តច្រឡំ ខ្ញុំឯកភាពក្នុងការកែប្រែ ។ ដេីម្បីចៀសវាងនៃការភ័ន្តច្រឡំ នឹងកុំអោយរំខានពេល សាលាក្រុងមកប្ដឹងខ្ញុំ ដេីម្បីអោយសាលាក្រុងយកពេលនោះបំរេីសេវាសាធារណៈ ជាពិសេស យកពេលចាត់វិធានការលេីឡានធំចូលក្រុងវិញ”៕