ពិតជាឡូយមែន!! បុណ្យភូមិឆ្នាំកុរនេះ បានមានការកំណត់ថានឹងធ្វើឡើងនៅឯ….! (មានវីដេអូ)

78

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​ បាននឹង​កំពុង​តែ​មានការ​រងចាំ​យ៉ាង​អន្ទះសា​ ចំពោះ​ពិធី​បុណ្យភូមិឆ្នាំកុរនេះ​ ថា​តេីនឹងប្រារព្ធ​នៅថ្ងៃណា​ និង​ទីកន្លែងណា​ ព្រោះតែជារៀងរាល់ឆ្នាំ​ព្រឹត្តិការណ៍បុណ្យភូមិតែងតែ​បង្កេីត​នូវ​ភាព​សប្បាយរីករាយ​ ក៏ដូចជា​ការ​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះ​ករ​ ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​ជិត​ឆ្ងាយ​ មិនថាខ្មែរ ឬជនជាតិបរទេសនោះឡើយ ។អ្វីដែល​ជាការរងចាំសម្រាប់​មហាជន​ និង​បងប្អូន​ប្រជាជន​ខ្មែរទូទាំងប្រទេា​នៅពេលនេះ​ គឺបានមកដល់ហេីយ​ បេីតាម​ដំណឹង​ដែល​

ក្រុម​ការងារ​យេីង​ខ្ញុំ​ទទួល​បាន​ឲ្យដឹងថា​ ឆ្នាំនេះបុណ្យភូមិនឹងធ្វើឡើងនៅ វត្តព្រះធាតុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកឯ​កាល​បរិច្ឆេទ​វិញ​ គឺនឹង​ចាប់ផ្ដើម​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃទី ៥, ៦, និង ៧ ខែមេសា ខាងមុខនេះ។​ គួរបញ្ជាក់ឲ្យដឹងផងដែរថា​ បងប្អូនទាំងអស់គ្នា​ អាចចូលរួមព្រឹត្តិការណ៍បុណ្យភូមិនេះបានដោយសេរី ដូច្នេះ​សូម​បងប្អូន​ និង​មហាជន​ខ្មែរ​ទទួល​ជ្រាប​ជាដំណឹង​ និងចូលរួមទាំងអស់គ្នា​ឲ្យ​បានច្រេីន​កុះ​ករ​។ដោយឡែក​ ចំពោះ​

ឆ្នាំនេះដែរ​ ក៏មិនខុសពីឆ្នាំមុនៗនោះទេ ដោយក្រុមការងារភ្លើងគប់​ បាននឹងកំពុងតែញាប់ដៃញាប់ជើងយ៉ាងមមាញឹក​ ដេីម្បី​ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះឡើង​ សម្រាប់​ប្រជាជន​ខ្មែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វីដេអូ​ដូចតទៅ​។សូមទស្សនាវីដេអូខាងក្រោម

បុណ្យភូមិឆ្នាំ២០១៩ ធ្វើនៅ «វត្តព្រះធាតុ»

«បុណ្យភូមិគ្មានឆ្ងាយណា៎ នៅជិតបង្កើយ» បុណ្យភូមិឆ្នាំហ្នឹងគឺធ្វេីនៅ? #BonnPhum #BonnPhum2019 #VillageFestival #Cambodiaអាចចុច LINK សំរាប់មើលផែនទីបានណា៎https://goo.gl/maps/6tnZmggwTAD2

Posted by BonnPhum បុណ្យភូមិ on Wednesday, 13 March 2019