អុញនោះ!! នៅចាំអតីតប៉ូលីសគៀបគេស៊ីពេលយប់ម្នាក់នេះទេតាមពិតក្រុមចោរប្លន់ចាប់បានថ្ងៃនេះតាមពិតជា….!

2034

សូម​រម្លឹកឡើងវិញបន្តិច ​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន បុរស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល និង​បាន​អះអាង​ខ្លួន​គឺជា​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយដំ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​ជាំ​ខៀវ បែក​មុខមាត់​យ៉ាងដំណំ ដោយ​ចោទប្រកាន់​ថា យុវជន​រង​គ្រោះ​គឺជា​បក្ខពួក​ចោរលួច​ម៉ូតូ បន្ទាប់​មក​ក៏​ចាប់​វាយ​ខ្នោះ​ដឹក​តាម​ម៉ូតូ​កង់​៣​ឥណ្ឌា យក​ទៅ​ទម្លាក់​ចោល​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ រួច​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​

កើតទុក្ខ​មិន​សុខចិត្ត ទទូច​អំពាវនាវ​រក​យុត្តិធម៌ ។ក្នុង​ចំណោម​បក្ខពួក​៥​នាក់ មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ សុ​ន ពិសាល ឋានន្តរស័ក្តិ​ព្រឹន្ទបាលឯក នាយ​រង​ផ្នែក​បន្ទប់ពិសោធន៍ នៃ​នាយកដ្ឋាន​នគរបាល​ប​ច្ចេស​ទេស និង​វិទ្យាសាស្ត្រ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។មន្ត្រី​នគរបាល សុ​ន ពិសាល ត្រូវ​បាន​លោក លាង សំណាត់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ តែ​អនុវត្ត​ទោស​១​ឆ្នាំ​គត់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ ទោស តាម​មាត្រា​២០១៨ នៃ​ក្រមព្រហ្មទណ្ឌ ៕

ថ្ងៃនេះផងដែល បក្ខពួក​ប៉ូលិស​ព្រហ្មទណ្ឌ សុ​ន ពិសាល ​ដែល​កៀប​គេ​ស៊ី​ពេល​យប់​នោះ ត្រូវកម្លាំង​កា​រិ​យា​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយអធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធជាក់ស្តែង ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ។សម្ថកិច្ចការធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ខាងលើ ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩ ​ក្រោយ​បញ្ចប់​នីតិ​វិធី​របស់​សមត្ថកិច្ច រួច​ហើយក៏​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។សមត្ថកិច្ច​ឲ្យ​ដឹង​ថា

ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​៥​នាក់​ខាងលើ​ ទី​១/​ឈ្មោះ លន់ ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ ទី​២/​ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង​(​មាន​ដីកាចាប់ខ្លួន​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩ ផ្លូវ​លេខ៧៩​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​​ជ័យ។ ទី​៣/​ឈ្មោះ ស៊ន់ សេរី​វិចិត្រ ភេទប្រុស អាយុ​៣៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២០​អឺ​០ ផ្លូវ​២៩០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន​។ ទី​៤/​ឈ្មោះ គង់ សុវណ្ណ ហៅ តៃ​(​មាន​ដីកា​ចាប់​ខ្លួន​) ភេទប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ

ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ផ្លូវ​២៦​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​។ ទី​៥/​ឈ្មោះ ហៀ​ង ស្រី​ដែ​តហៅ ណែ​ត ភេទ​ស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក​ហូ​មកា​ហ្វេ ផ្សារ​សុ​វណ្ណា ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩ ផ្លូវ​៧៩​បេ​តេ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​ជ័យ។ករណីទី១ កាលពីថ្ងៃទី០៣-០៣-២០១៩​ វេលាម៉ោងប្រហែល០១:០០នាទីរំលងអាធ្រាត ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ករណីទី២​ : កាលពីថ្ងៃទី០៦-០៣-២០១៩ វេលាម៉ោងប្រហែល០៦:៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។