អុញនោះ!! ​ឯកឧត្តម វីល្លាម ត្រូវបានក្រសួងអោយធ្វើរឿងនេះជាបន្ទាន់ក្រោយប្រមាថមន្ត្រីរាជការដូចនឹងសត្វ

279

ភ្នំពេញ​៖រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ចៀសវាង​ការ​ពិចារណា​នូវ​ចំណាត់ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​”ការ​ប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​”។នេះ​បេី​យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្ញើ​ជូន​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ កាលពី​ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​។២០១៩​ ។អាជ្ញាធរ​ បញ្ជាក់​ថា​ ការ​សរសេរ​របស់​លោក​វឌ្ឍនា​សាប៊ុង​ គឺ​ ប្រើ​ពាក្យពេចន៍​អសីលធម៌​ គ្មាន​

មូលដ្ឋាន​ច្បាស់​លាស់​គ្រប់​ជ្រុងជ្រោយ​ មាន​អត្ថន័យ​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​ពិត​ ប៉ុន្តែ​មាន​ចរិត​មួល​បង្កាច់​ ក្នុង​ចេតនា​បង្ខូចកេរ្ដិ៍ឈ្មោះ​ ធ្វើ​ឱ្យ​មតិ​សាធារណៈ​មានការ​ ភ័ន្តច្រឡំ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​រាជការ​សាធារណៈ​ និង​ ស្ថាប័ន​សាលារាជធានី​ភ្នំពេញ​ ផងដែរ​ ។រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ស្វាគមន៍​និង​រង់ចាំ​ទទួល​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន​ ប៉ុន្តែ​មិនមែន​ជា​ការ​ប្រមាថ​មេីលងាយ​ ជាន់​ឈ្លី​កិត្តិយស​រហូត​ដល់​ថ្នាក់​ប្រៀបធៀប​មនុស្ស​ជាមួយ​

សត្វ​ធាតុ​ជាច្រើន​លើក​ច្រើន​សារ​នោះ​ទេ​ ។ក្នុង​ន័យ​នេះ​ ដេីម្បី​រក្សា​តម្លៃ​តួនាទី​ជា​ប្រធាន​គណបក្ស​មួយ​រូប​ផ្តល់​តម្លៃ​ជូន​មន្ត្រី​រាជការ​សាធារណៈ​និង​ដេីម្បី​ផ្តល់​ជូន​ព័ត៌មាន​សុក្រឹត្យ​និង​ត្រឹមត្រូវ​ដល់​សាធារណជន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នេី​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ​ កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ចៀសវាង​ការ​ពិចារណា​នូវ​ចំណាត់ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​”ការ​ប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​”