មិនធម្មតា!! កីឡាករ​កាយវប្បកម្ម​ ត្រកូល​សំបូរ​ បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន….!

118

ដូចដែរ​ប្រិយមិត្ត​ និងមហាជន​ជាច្រេីន ​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ​អំពី​ព័ត៌មាន ​ទាក់ទង​នឹង​កីឡា​កាយវប្បកម្ម ដែលកាលពី​ពេលថ្មីៗនេះ​ កីឡាករ​លោក​ សំបូរ​ សុភណ្ឌ​ បានចេញទៅប្រកួត​កីឡា​កាយ​វប្បកម្ម​ នៅប្រទេសថៃ​ ដោយទទួលបាន នូវចំណាត់ថ្នាក់លេខ​១​ នៅទូទាំង​ពិភពលោក​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ ទទួល​បាន​ប្រាក់​រង្វាន់ពី​ខាង​ក្រសួង​​ត្រឹមតែ​ ២០លានរៀល​ទៅវិញ​ ដែលខុសពីរាល់ឆ្នាំ​ គឺបានដល់ទៅ​ ១២០លាន​រៀល​ឯណោះ​។ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​ កីឡាករ​ សំបូរ​

សុភណ្ឌ​ ក៏បានប្រកាស​ថា​ ខ្លួន​រួម​ជាមួយ​បងប្អូន​ទាំង​៣នាក់​ នឹង​ឈប់​រាល់ការប្រកួត​កី​ឡា​កាយវប្បកម្ម​ទាំងឡាយ​ជាបន្តទៀត​ ប្រសិនបើ​មិន​មានការ​ដោះស្រាយ​ណាមួយ​ពី​ខាង​ក្រសួង​ ហេីយ​មកដល់ពេលនេះ​ បងប្អូន​ត្រកូល​សំបូរ​ ក៏បាន​ចេញទៅ​ធ្វេី​ការ​ជា​ពលករ​នៅ​ប្រទេស​ថៃផងដែរ។ដោយឡែក​ ក្រោយពី​ឃេីញ​នូវភាព​លំបាក​ ក៏ដូចជា​ការ​តស៊ូ​របស់​បងប្អូន​ត្រកូល​សំបូរ​ ក៏មាន​សប្បុរស​ជន​មួយ​ចំនួន​បាន​ចូល​រួម​ឧបត្ថម្ភ​ជា​ថវិកា​ដែលមានរាយនាមដូចជា៖​

«ខ្ញុំបាទ សំបូរ នន់​ សូមថ្លែងអំណគុណ​ ដល់បងប្អូន​ និងមិត្តភ័ក្តទាំងអស់​ ដែលបានជួយឧប្បត្ថមជាថវិការ​ និងផ្តល់កំលាំងចិត្ត មកដល់រូបខ្ញុំ​ និងប្អូនប្រុសរបស់ខ្ញុំ​ សំបូរ សុភ័ណ្ឌ នាមមាន លោកនួន ណារ៉ូ​ 1,000,000រៀល លោក សួង សុខហ៊ាង​ 200ដុល្លា និងលោក លី ហេង ព្រមទាំងភរិយា​1,500,000រៀលហើយខ្ញុំសូមអគុណប្អូនប្រុស​ ម៉ៃ គីមហុង និងបុគ្គលឹកទាំអស់

ជាចុងក្រោយរូបខ្ញុំគ្មានអ្វី​ ក្រៅពីពាក្យអគុណ និងសូមជួនពរ អោយអស់លោក​ និងបងប្អូនមិត្តភ័ក្តិទាំងអស់​ អោយជួបតែសំណាងល្អ​ និងរកសុីមានបាន​ ប្រាថ្នាកិច្ចការងារអ្វី​ សូមអោយបានសម្រេច​ ដូចសេចក្តីប្រាថ្នា ទៅទីណាកន្លែងណា​ អោយគេស្រលាញ់រាប់អានច្រើនៗ»។