ចាប់បានហើយញញឹមចេញទៀត!! បង្ហាញមុខក្រុមចោរប្លន់​ឡើងកក្រើកក្រុងភ្នំពេញប្លន់គ្មានញញើតដៃ (មានវីដេអូ)

185

ភ្នំពេញ៖កាលពី​ដើមខែ​មីនា ហើយ​ត្រូវ​សមត្ថកិច្ច​សហការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ​កាលពី​ថ្ងៃទី​១០​ ដល់​១៣​ ខែ​មីនា​នេះ។ សម្ថកិច្ចការធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ខាងលើ ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩ ​ក្រោយ​បញ្ចប់​នីតិ​វិធី​របស់​សមត្ថកិច្ច រួច​ហើយក៏​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​៥​នាក់​ខាងលើ​ ទី​១/​ឈ្មោះ លន់ ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ ទី​២/​ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង​(​មាន​ដីកាចាប់ខ្លួន​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩

ផ្លូវ​លេខ៧៩​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​​ជ័យ។ ទី​៣/​ឈ្មោះ ស៊ន់ សេរី​វិចិត្រ ភេទប្រុស អាយុ​៣៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២០​អឺ​០ ផ្លូវ​២៩០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន​។ ទី​៤/​ឈ្មោះ គង់ សុវណ្ណ ហៅ តៃ​(​មាន​ដីកា​ចាប់​ខ្លួន​) ភេទប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ផ្លូវ​២៦​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​។ ទី​៥/​ឈ្មោះ ហៀ​ង ស្រី​ដែ​ត ហៅ ណែ​ត ភេទ​ស្រី អាយុ២៦ឆ្នាំ

មុខរបរ បុគ្គលិក​ហូ​មកា​ហ្វេ ផ្សារ​សុ​វណ្ណា ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩ ផ្លូវ​៧៩​បេ​តេ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​ជ័យ។ករណីទី១ កាលពីថ្ងៃទី០៣-០៣-២០១៩​ វេលាម៉ោងប្រហែល០១:០០នាទីរំលងអាធ្រាត ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ករណីទី២​ : កាលពីថ្ងៃទី០៦-០៣-២០១៩ វេលាម៉ោងប្រហែល០៦:៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រុមប្លន់ប្រដាប់អាវុធដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានឃាត់ខ្លួនក្នុងរយៈពេលប្រតិបត្តិការ៤ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីមានករណីប្លន់យកលុយ និងសម្ភារៈពីជនរងគ្រោះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយអធីការដ្ឋាននគរបាលខណ្ឌមានជ័យ និងទួលគោក នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកប្រតិបត្តិការបង្រ្កាបតែ៤ថ្ងៃប៉ុណ្ណោះ គិតចាប៉ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដូចជា លោក លន់ ស៊ីវថេង លោក ផេង យុទ្ធនា កញ្ញា ហៀង ស្រីដែត លោក ស៊ន់ សេរីវិចិត្រ និងលោក គង់ សុវណ្ណ ។ការបង្រ្កាបដែលប្រើរយៈពេលដ៏ខ្លីនេះ មានការដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ក្នុងប្រតិបត្តិការនេះ ដកហូតបានអាវុធខ្លី០១ដើមម៉ាកកា៥៩ ម៉ូតូ០២គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន ព្រមសម្ភារៈផ្សេងទៀត។ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់មែន ហើយបច្ចុប្បន្នជនសង្ស័យទាំងនោះ បានរៀបចំកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

Posted by PHNOM PENH Police Commissariat on Wednesday, 13 March 2019