ជួយត្រេកអរផង!! ក្មេង​ស្រី​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ទទួល​បាននូវ​ចំណាត់​ថ្នាក់​លេខ​១​ ដោយវិល​មកស្រុក​កំណេីតវិញ​ព្រមទាំង….!

1255

ពិតជា​រឿងមួយ​មិនងាយស្រួលនោះទេ​ ទម្រាំ​តែ​រាល់បេក្ខជន​ អាច​ទទួល​បាន​នូវ​ជ័យ​លាភី​ ក្នុង​កម្មវិធី​ប្រលង​នីមួយៗ​ គឺ​ត្រូវ​ឆ្លងកាត់​នៅ​វគ្គ​ជម្រុះ​ជា​ច្រើន​ ជាពិសេស​មានការ​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​ដ៏ទៃជាច្រេីនរូប​ ដែល​សុទ្ធសឹងតែជាអ្នកមាន​សមត្ថភាព​ និងមានភាព​ឆ្លាតវៃ​ផងនោះ​។ដោយឡែក​ ដោយសារតែ​ការខិតខំប្រឹង​ប្រែង​ ក្មេង​ស្រី​ម្នាក់​ ដែលជាកូនអ្នកស្រុកទឹកផុស​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បានទទួល​នូវ​កិត្តិយស​យ៉ាង​ធំ​ធេង​

ដោយវិល​មកស្រុក​កំណេីតវិញ​ មាន​ទាំង​ក្បួនដង្ហែរ​ ក្រោយ​ពី​បាន​ខិតខំ​រៀន​សូត្រ​ រហូត​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ថ្នាក់​ជាតិ​ គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។គួរ​បញ្ជាក់​ដែរថា​ យុវសិស្ស​រូបនេះ​មានឈ្មោះ​ថា​ សុខ​ ណារី​ មានស្រុកកំណេីតនៅស្រុកទឹកផុស ខេត្ត​​កំពង់​ឆ្នាំង​ ទទួលបានជ័យ​លាភី​លេខ១​ថ្នាក់​ជាតិ​

ផ្នែក​ ស្មូត​កំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែង​ ​អាន​ ស្មូត​កំណាព្យ​ តែង​និពន្ធ​ ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ នៅក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៤​ ឆ្នាំ២០១៩។