មិនធម្មតា!! ទម្លាយវិធីបណ្ដុះផ្សិតម្ជុល បែបងាយៗ អាចរកប្រាក់កម្រៃបាន ១,០០០ ដុល្លារក្នុងមួយខែសូមកុំភ្លេចជួយស៊ែរចំនេះដឹងល្អនេះផង!

5438

ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមណែនាំអាជីពល្អមួយ ដែលអាចធ្វើនៅផ្ទះក៏បាន អាជីពនេះគឺការបណ្ដុះផ្សិតម្ជុល វិធីបណ្ដុះងាយស្រួលមែនទែនអ្នកណាៗក៏អាចធ្វើបាន ហើយវាអាចសាងប្រាក់ចំណូលបានខ្ពស់ទៀតផង។ផ្សិតម្ជុលជាផ្សិតដែលពេញនិយមនៅក្នុងគ្រួសារ ជាពិសេសនៅក្នុងហាងល្បីៗតែងតែឃើញមានមុខម្ហូបផ្សិតម្ជុលនេះ បងប្អូនណាចូលចិត្តសូមមើលវិធីការបណ្ដុះផ្សិតម្ជុលតាមជំហានខាងក្រោមនេះ៖ការរៀបចំវត្ថុធាតុសម្រាប់បណ្តុះផ្សិត៖វត្ថុបណ្ដុះដែលគេប្រើទូទៅ គឺអាចម៍រណារលាយជាមួយកន្ទក់ ១០-២០% និងលាយជាមួយអង្កាម ៥-១០% មេផ្សិតសម្រាប់យកមកបណ្ដុះ ចុងក្រោយដបកែវឬថងប្លាស្ទិចធន់នឹងកំដៅខ្ពស់។

* ការរៀបចំកន្លែងដាំ៖

  • – ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
  • – ជ្រើសរើសថង់ថ្លាមានទំហំ

* សមាសធាតុផ្សំ៖
ដើម និងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ, កន្ទក់, កំទេចអាចម៍រណារ, សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ, អាចម៍រណារពីដើមកៅស៊ូ,អាចម៍រណារឈើខ្លឹម, អាចម៍រណារដើមពោធិ៍, ចំបើងហាន់ឲ្យម៉ដ្ឋ, ស្នូលពោតកិនឲ្យម៉ដ្ឋ, កាកអំពៅ ឬសំបកចេក។

* វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖

  • – វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្កសរ ១%, កំបោរស ១%, ជី super phosphate ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
  • – វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្កសរ ១%, ជី super phosphate ១%, កំបោរស ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។

*ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។

* វិធីបណ្តុះ និងថែទាំ៖

  • – ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
  • – ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
  • – ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
  • – យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
  • – ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។

បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។- ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។- នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើមក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង- នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូតដល់ពេលប្រមូលផល។* ការប្រមូលផល៖ នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ។