ឃើញផ្ទះស្អាតចឹងតិចថាសាងសង់អស់ថ្លៃចុះ!! បើសិនជាមានដីស្រាប់ ហើយចង់បានផ្ទះវីឡាស្អាតបែបនេះ គឺគ្រាន់តែចំណាយអស់តែ….!

6093

ផ្ទះ គឺជាទីកន្លែង ដ៏សែនកក់ក្ដៅ ដែលធ្វើការស្នាក់នៅ សម្រាប់បុគ្គលម្នាក់ ឬក៏ក្រុមគ្រួសារដែលអាចរស់នៅព្រមទាំងផ្ដល់ ជាកម្មសិទ្ធផ្ទាល់ខ្លួន។ ជាទូទៅក្នងពេលបច្ចុប្បន្ន ផ្ទះជាកន្លែងដែលការពារសុវត្ដិភាពរបស់យើង អោយជៀសវាងពីចោរកម្ម គ្រោះធម្មជាតិមួយចំនួន ហើយសព្វថ្ងៃនេះ វិស័យអចលនទ្រព្យ ក៏កំពុងតែមានកើនតម្លៃយ៉ាងខ្លាំង ដោយធ្វើអោយមនុស្សមួយចំនួនចំណាយពេលពាក់កណ្ដាលជីវិតដើម្បីចង់ទិញវា។ដោយឡែក តាមរយៈ ប្រភពវេបសាយពីបរទេសមួយ បានធ្វើការបង្ហោះ ដោយបានបង្ហាញពី ម៉ូតផ្ទះមួយដែលធ្វើអោយមហាជនទូទៅ មានការចាប់អារម្មណ៏យ៉ាងខ្លាំង ព្រោះថា

ការសាងសង់ផ្ទះវីឡាមួយប្រភេទនេះ ចំណាយថវិកាអស់តិច តែបានផ្ទះយ៉ាងស្រស់ស្អាតតែម្ដង។ហើយពិតជាគួរអោយ ចាប់អារម្មណ៏ និងចាប់ចិត្ដ ស្រលាញ់យ៉ាងខ្លាំងបើសិនតំលៃប៉ុណ្ណឹងមែននោះ គឺល្មមរស់នៅ ហើយពិតជាផ្ដល់ សុភមង្គលខ្លាំងណាស់សំរាប់គ្រួសារដែលមានសមាជិសមល្មមមួយ។ ប្រសិនបើ ប្រិយមិត្ដមានដីសមល្មមមួយ ទំហំប្រហែល ១០ម៉ែត្រ គុណ ២០ម៉ែត្រអី ហើយមានបំណងចង់សង់ផ្ទះ មួយដ៏សែនស្រស់ស្អាតមួយ។នោះ ហើយចំណាយ ខ្ទង់ជាង ៣ មុឺនដុល្លារតែប៉ុណ្ណោះ ពិតជាអាចទទួលបាននូវផ្ទះ វីឡាដ៏ស្រស់ស្អាតនេះមិនខានទេ។

សូមបញ្ជាក់ផងដែរថា តំលៃសាងសងផ្ទះវីឡាខាងលើនេះគឺ មិនបូកបញ្ចូលជាមួយបរិក្ខារតុបតែង នៅក្នុងផ្ទះនោះឡើយ គឺគិតតែតម្លៃសាងសង់ ក្នុងសាច់ផ្ទះតែប៉ុណ្ណោះ។