ស្អាតហើយចិត្តធម៌ទៀត! ឧកញ៉ា អ៊ាន សៀវម៉ី ធ្វើកឋិនម្តងជួយម៉ាអស់ដៃ ដោយបានចូលលុយសរុបរហូតដល់ទៅ

221

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ ជាក់ស្តែង ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយ ទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ដោយឡែក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ

ដូចការ គ្រោងទុក គេឃើញ លោកជំទាវឧកញ៉ា បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជា អធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។ ចំណែកនាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ នេះ គេឃើញ ម្តាយ លោកជំទាវឧកញ៉ា បានធ្វើបុណ្យកឋិនទានមួយមើលទៅពិតជាអធិកអធមណាស់។ ក្នុងនោះដែរ ឧកញ៉ា បានបញ្ជាក់បន្ថែមថា ៖

“គ្មានអ្វីសប្បាយចិត្តជាងធ្វើបុណ្យរួមបងប្អូនយើងទេ មែនអត់បងប្អូន ថ្ងៃ27 ត្រូវជា ថ្ងៃ9រោច អ្នកម្តាយគាត់បានធ្វើបុណ្យកឋិនទាន នៅវត្តសំរោងកែវសុវណ្ណារាម នៅភូមិត្រាច ។យ៉ាងណាមិញ នាងខ្ញុំ ឧញ៉ា អ៊ាន សៀវមុី បាន ចូលបុណ្យអ្នកមានគុណទាំងពីរ 4000$ ហើយបានចូលបុណ្យកសាងវត្តដូច ជាជណ្តើរឡើងវិហារ និងបាឡាំងព្រះ និងមាន អំណោយជូនដល់ចាស់ 100ជាងគ្រួសារ មានដូចជា សារុងមួយ ក្រមាមួយ និងលុយចំនួន 20000រៀល ក្នុងមួយនាក់ និងក្មេងមួយចំមួយផងដែរ នាងខ្ញុំ ឧញ៉ា អ៊ានសៀវមុី សូមជូនបុណ្យដល់ពុកម៉ែប្រជាជនខ្មែរទាំងអស់គ្នា”៕ប្រភព៖ហ្វេសប៊ុក