មិនធម្មតា! តារាសម្តែងសោភា ទេពី នៅក្មេងអាយុត្រឹម១៧ឆ្នាំមានលុុយទិញឡាន១០ម៉ីនដុល្លារដែលបានដោយសារតែ

212

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដែលកំពុងមានឈ្មោះបោះសម្លេង លើវិថីសិល្បៈនិងជាម្ចាស់បទ​ចម្រៀង​«អ្នកណាកែចិត្តបង»ទទួលបានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យច្រើនខ្លាំងមែនទែន។ជាក់ស្តែង ក្រោយប្រឹងប្រែងតស៊ូ អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះតារាចម្រៀងវ័យក្មេងរូបស្រស់ សោភា ទេពី បានសម្រេចក្តីបំណងរបស់ខ្លួន ដោយបានទិញរថយន្តទំនើប ម៉ាក Lexus RX ៣៥០ មួយគ្រឿង តម្លៃខ្ពស់មិនធម្មតា ។ ដោយឡែក គេចាំបានថា

ក្រោយពីមានឈ្មោះបោះសំឡេង សោភា ទេពី បានឡើងស៊េរីមកជិះរថយន្តទំនើបម៉ាក Lexus NX ២០០t តែនាងអះអាងថាជាកាដូរបស់ឪពុកម្តា យជូននាងប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ តារាចម្រៀងវ័យ ១៧ ឆ្នាំរូបនេះ បាន ដូរមកជិះរថយន្ត Lexus RX ៣៥០ ដែលនាងបញ្ជាក់ ថា ញើ សឈាម របស់នាងផ្ទាល់ដែលខំប្រឹងតស៊ូក្នុងសិល្បៈកន្លងមក។ យ៉ាងណាមិញ ជាមួយនឹងរថយន្តទំនើបពណ៌សដ៏ស្រស់ស្អាតនេះ

សោភា ទេពី បានលើកឡើងថា «ស្រឡាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើស ឈាមរបស់ម៉ា់ក់ ម៉ាក់ ហត់ណាស់ ទម្រាំបានកូនមកនៅជាមួយ» ។ បើតាមដឹងរថយន្តទំនើបរបស់ សោភា ទេពី មានតម្លៃដល់ទៅជាង ១០ ម៉ឺនដុល្លារឯណោះ ព្រោះជាប្រភេទស៊េរីឆ្នាំ ២០១៧។ប្រភព៖ហ្វេសប៊ុក