សែនអាសូរណាស់! ប្តីត្រូវបានបង់ជីវិតលឿនពេកហើយធ្វើអោយប្រពន្ធទទួលយកមិនបានទេក៏បានបង្ហោះសារយ៉ាងក្តុកក្តួលមួយថា

177

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយដំណឹង​ដ៏​សែន​ក្រៀមក្រំ​ និង​សោកសៅ​ជាទី​បំផុត​បានកេីតឡេីងចំពោះ​បុរសម្នាក់​ ដែល​គាត់បាន​ស្លា​ ប់ ​បាត់បង់​ជីវិត​ទាំងនៅវ័យក្មេង​ ចាកចោល​ប្រពន្ធ​ និង​កូន​ គួរ​ឲ្យ​សង្វេគ​ចិត្ត​ខ្លាំង​ណាស់​។ ក្នុង​នោះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​​ឈ្មោះ​ Ah Kouch Love Somnang​ ដែលត្រូវ​ជា​ប្រពន្ធ​របស់​បុរស​ដែលបាន​ស្លា​ ប់ ​​​រូប​នេះ​ បាន​សរសេរ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ចិត្ត​ជាខ្លាំង​ថា៖«វិលវិញមកប្ដីសម្លាញ់ អូននិងកូនចាំបង

កូនយើងនៅតូចណាស់ វាលឿនពេកហើយអូនទទួលយកមិនបានទេ វិលមកបំពេញសន្យាបងមក អូនពិបាករស់ណាស់ពេលគ្មានបង វិលវិញមក បងតែងតែនិយាយថាមិនទៅណាចោលអូននិងកូន។ បែកសម្លេងតែមួយថ្ងៃមិនបានផង​ នឹកប្ដីស្ទើឆ្កួតឥឡូវពេលនេះអោយអូនបែកបងរហូត​ តើអូនធ្វើចិត្ដម្ដេចបានទៅ វិលវិញមកបងអូននិងកូនចាំ»។យ៉ាងណាមិញ នារី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា​៖«អូនធ្វើចិត្តមិនបានទេ បងទៅអោយបានសុខណាប្ដីសម្លាញ់

កុំបារម្មណ៍ពីអូននិងកូនអីណា។ បើមានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀត​ បើជាតិក្រោយមានពិតអូនសូមជួបបងគ្រប់ៗជាតិ»។បន្ថែម​ទៀត​នោះ​ ប្រភព​ដដែល​រូប​នេះ​ក៏បាន​បញ្ជាក់​អំពី​មូលហេតុ​នៃការស្លា​ ប់របស់​បុរស​​ខាងលេីប្រាប់ទៅកាន់​មហាជន​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​ការ​ខមិន​ផងដែរ​ គឺដោយសារតែ​គេលួចកាប់​។ សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​ ស​ ព​ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បងប្រុស​ បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ប្រភព៖ហ្វេសប៊ុក