គាំទ្រពេញទំហឹង!​ នេះជាសម្តីមាសរបស់ឧកញ៉ា ម៉ុង ឫទ្ធី ក្រោយទិញដំឡូង និងចេកពីបងស្រីម្នាក់ កាលពីព្រឹកមិញដោយលោកបានរៀបរាប់យ៉ាងចំៗថា (មានវីដេអូ)

217

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា កាលពីព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទាំងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖«វេលាម៉ោង​៧ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​ ២៦​ ខែតុលា​ ឆ្នាំ​ ២០២០

​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ ព្រឹទ្ធសភា ​ឃើញ​កសិករ​ ដឹក​ មេីមដំឡូង​ចំរុះ​ មានទាំងចេក ផង ឈប់ជួយទិញ​របស់​គាត់ទាំងអស់ ​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​»។ចំណែកនៅមុននេះបន្តិច វេលាម៉ោងជាង ២រសៀល នាថ្ងៃដដែលនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក ទាក់ទងហ្នឹង ដំឡូង និងចេក ដែលទិញពីព្រឹកមិញនេះ

ហើយពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖«របស់​ថោក តែ​បើយើង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ ​នឹងមាន​តម្លៃ​ដូចគេដូចឯង​អ៊ីចឹង​ដែរ​ មិនខុសអីពី​ដុំថ្ម​ទេ ​នៅពេលដែល​យើងលើកយកមក​ដាក់នៅលើ រោង ឬ​អសន ណាមួយ ​ហើយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ ​វាអាច​ក្លាយជា​អ្នក​តា​ជួយយើង​ អោយ​បាត់ចុកពោះ​ម្តងម្កាល​អ៊ីចឹងដែរ​។»៕ប្រភព៖ហ្វេសប៊ុក