រំភើបចិត្តណាស់! ទីបំផុត ថៅកែហាងពេជ្រអ្នកស្រីទ្រី ដាណា បានឲ្យក្រុមការងារយកស្បែកជើង កាតាប សម្ភារសិក្សាទៅជូនសិស្សដ៏កម្សត់ម្នាក់នេះហើយ (មានវិដេអូ)

335

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថាកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកគ្រូម្នាក់ ឈ្មោះ ឌុក សុប្ញទ្ធី បានបង្ហោះវីដេអូមួយ ពីសកម្មភាព របស់ខ្លួន ជួបផ្ទាល់ជាមួយសិស្សដ៏កំសត់ម្នាក់ ដែលឪពុកម្តាយរត់ចោល សព្វថ្ងៃរស់នៅជាមួយបង។ក្នុងនោះ អ្វីដែលបានធ្វើឲ្យលោកគ្រូ រំជួលចិត្តឡើងស្រក់ទឹកភ្នែកនោះ សិស្សម្នាក់នេះ ខំតស៊ូរៀនសូត្រខ្លាំងណាស់ បើទោះខ្លួនកំពុងជួបការលំបាកក៏ដោយ។រាល់ថ្ងៃគ្មានកាតាបដាក់សៀវភៅមករៀនទេ គឺបានត្រឹមយកថង់មកជំនួស កាតាប ។ ក្នុងនោះ ព្រោះតែក្តីក្រខ្លាំងពេក សិស្សម្នាក់នេះ

សូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ ថែមទំាងខោអាវ ចាស់ រហែកទៀត។ កាន់តែសង្វេ​គថែមទៀតនោះ ជាញឹកញាប់ គឺស្ងោរតែល្ពៅញុំា ធ្វើជាអាហារប្រចាំថ្ងៃ។ដោយឡែក ក្រោយឃើញវីដេអូនេះភ្លាម អាណិតខ្លោចចិត្តពេក នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកស្រី ថា “ខ្ញុំនឹងអោយក្រុមការងារទាក់ទងទៅ”។​ដូចដែលបានសន្យា នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់

ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៌អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។យ៉ាងណាមិញ នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។”៕ប្រភព៖ហ្វេសប៊ុក