មិនធម្មតា! តារាចម្រៀងអ្នកនាងពេជ្រ សូលីកា បានបង្ហោះសារបែបនេះទៅកាន់ស្វាមីក្នុងថ្ងៃគម្រប់ខួប ១ ឆ្នាំនៃការភ្ជាប់ពាក្យ

257

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាចម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកKhim han បន្ទាប់ មកទៀតតាមរយៈបណ្តា ញសង្គម Instagram របស់លោក Khim han ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាគូដណ្តឹងរបស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពឆ្លុះអេកូ មួយសន្លឹក ភ្ជាប់ជាមួយនឹងសារ បង្ហាញពីភាពសប្បាយរីករាយ រំភើបពេលខ្លួនបានក្លាយជាប៉ារបស់គេ។ ជាក់ស្តែង សព្វថ្ងៃនេះ ពេជ្រ សូលីកា បានសម្រាលកូនប្រុសម្នាក់មានមុខមាត់គួរអោយស្រលាញ់ណាស់ ដូចប៉ាប៉ាចឹង

លើសពីនេះទៅទៀតលោក តែងតែលើកទឹកចិត្តនិងផ្តល់សុភមង្គល ដល់គ្រួសារជាខ្លំាងរហូតហ្វេនៗ ច្រណែនគ្រប់គ្នាផង ដែរនោះ ធ្មេចបើ កៗ តារាចម្រៀង ពេជ្រ សូលីកា ភ្ជាប់ពាក្យបានរយៈពេលមួយឆ្នាំហើយ នាងបានលើកឡើងពីអារម្មណ៍ពិតមួយ នៅក្នុងថ្ងៃខួបគម្រប់មួយឆ្នាំនៃពិធីភ្ជាប់ពាក្យ ដោយបង្ហោះសារមួយថា «នាងចង់កាន់ដៃស្វាមីរហូតដល់ អាយុ ៩០ឆ្នាំ» ។

យ៉ាងណាមិញ ជាមួយនឹងអត្ថន័យសារខ្លីមួយនេះ ពេជ្រ សូលីកា បានធ្វើឱ្យហ្វេនៗមិនតិចទេ រំភើបសាទរ និង ជូនពរឱ្យក្រុមគ្រួសារតូចរបស់នាងកាន់តែមានសុភមង្គល ។ បើទោះមានកូនជាចំណងដៃរួចហើយក៏ពិតមែន តែតាមគម្រោង ពេជ្រ សូលីកា មានបំណងនឹងរៀបចំពិធីរៀបមង្គលការ នៅក្នុង ឆ្នាំ ២០២១ ខាងមុខនេះឱ្យបានអធកអធមទៅតាមប្រពៃណីខ្មែរ។ប្រភព៖ហ្វេសប៊ុក