ទឹកចិត្តប្រពៃ! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី​ ឃើញប្អូនស្រី​ដឹក​ មេីមដំឡូង​ចំរុះ​មានទាំងចេកផង ក៍ឈប់រថយន្ត​ឈប់ជួយទិញ​របស់​គាត់ទាំងអស់​ដើម្បីយកទៅជូន (មានវីដេអូ)

279

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនបានស្គាល់ហើយ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី គឺជាឧកញ៉ាមួយរូប ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សាហកម្ម និងកសិកម្ម ដែលមានបុគ្គលិករហូតជិត ១មុឺននាក់ឯណោះ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៏តែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសចំពោះប្រជាកសិករ និងអ្នកដែលមានជីវភាពក្រីក្រលំបាក។ជាក់ស្តែង កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី បានបង្ហោះនូវវីដេអូមួយ ដែលឯកឧត្ដម បានធ្វើដំណើរមកដល់ម្ដុំ Soriya Mall ក៏បានប្រទះឃើញអាជីវករជាអ្នកលក់ មើមដំឡូងចំរុះ រួមនឹងចេកស្ងោរ ក៏បានឈប់រថយន្ដទិញយកទាំងអស់ ដែលមានតម្លៃ ២៨មុឺនរៀល ប៉ុន្ដែឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៏បានអោយ ៣០មុឺនរៀលតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ថា៖”វេលាម៉ោង​៧ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០ ​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ ឃើញ​កសិករ​ដឹក​ មេីមដំឡូង​ចំរុះ​មានទាំងចេកផង​ឈប់ជួយទិញ​របស់​គាត់ទាំងអស់​យកមក​

ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​“។ ឯកឧត្ដម បន្ដទៀតថា៖”របស់​ថោ ក តែ​បេីយេីង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ​និងមាន​តម្លៃ​ដូចគេដូចឯង​អីចឹង​ដែ​រ មិនខុសអីពី​ដុំថ្ម​ទេ ​នៅពេលដែល​យេីងលេីកយកមក​ដាក់នៅលេី​ រោងឬ​អសនណាមួយ​ហេីយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ​វាអាច​ក្លាយជា​អ្នក​តា​ជួយយេីង​អោយ​បាត់ចុ ក ពោះ​ម្តងម្កាល​អីចឹងដែរ​“។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក