សែនអាសូរណាស់! ក្រោយបានឃើញប្អូនប្រុសម្នាក់នេះទៅរៀនគ្មានស្បែកជើង សៀវភៅដាក់ថង់ ខោអាវរហែកកញ្ចាស់ ស្រាប់តែថៅកែពេជ្រ ក៍បានធ្វើរឿងមួយនេះ (មានវីដេអូ)

346

ហ្វេសប៊ុក ៖ មហាជនបងប្អូនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះឡើង ដោយលោកគ្រូបង្រៀនម្នាក់ ប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ Sok Rithydouk បានបង្ហាញអំពីទិដ្ឋភាពក្មេងប្រុសដ៏កំសត់ម្នាក់ រៀននៅសាលាបឋមសិក្សា ស្វាយ ស ដោយក្មេងប្រុសរូបនេះ មានជីវភាពក្រខ្សត់យ៉ាងខ្លាំង ដោយគាត់មករៀន ដាក់សៀវភៅ ក្នុងថង់ គ្មានលិទ្ធភាពទិញសម្បីកាបូបដាក់សៀវភៅ គ្មានស្បែកជើងពាក់

និងស្លៀកពាក់តែខោអាវចាស់ៗ រហែកៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយថែមទាំងត្រូវឪពុក ម្ដាយ រត់ចោលថែមទៀតផង។ សព្វថ្ងៃគាត់រស់នៅជាមួយបងប្អូន ហើយពុំមានលុយទិញម្ហូបអាហារឆ្ងាញ់ញ៊ាំ ដូចគេដទៃនោះទេ ដោយញ៊ាំតែស្ងោរល្ពៅជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក្មេងប្រុសរូបនេះ នៅតែតស៊ូមករៀនជាប្រចាំ ដែលជាហេតុធ្វើឲ្យលោកគ្រូខាងលើ នឹកស្រណោះទៅដល់អតីតកាលរបស់ខ្លួន រហូតសួរបណ្ដើរយំបណ្ដើរ តាមក្មេងប្រុសកំសត់រូបនោះ។យ៉ាងណាមិញ លោកគ្រូបង្រៀនខាងលើ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”មានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ

តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សុំតែសេចក្តីល្អ និងជួបតែសេចក្តីចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបោះបង់កូនបានឡេីយ”។ ទន្ទឹមនឹងនេះដែរ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា ក្រោយទទួលជ្រាប ចំពោះរឿងរ៉ាវរបស់ក្មេងប្រុសខាងលើរួចមក គាត់ក៏បានបង្ហោះសារយ៉ាងខ្លីថា៖”ខ្ញុំនិងអោយក្រុមការងារទាក់ទងទៅ”។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក