ពុទ្ធោ! ក្មេងស្រី២នាក់ត្រូវគេល្បួងដាក់ម៉ូតូយកទៅបាត់យ៉ាងយូរ ដល់ពេលរកឃើញវិញ សួរនាំទើបដឹងថា

209

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយមានឈ្មោះ Dalin Ya បានប្រកាស ស្វែងរកក្មួយស្រីចំនួន២នាក់ ក្នុងនោះម្នាក់មានអាយុ១១ឆ្នាំ ឯម្នាក់ទៀតមានអាយុ៩ឆ្នាំ ដោយមានគេល្បួងហៅឡើងជិះម៉ូតូទៅបាត់ ពីមុខផ្ទះនៅក្រោយសាលាសង្កាត់ចោមចៅ២ ដោយអំពាវនាវដល់អ្នកលេងបណ្ដាញសង្គម ជួយចែករំលែកបើបានឃើញ សូមជួយជួនដំណឹងមកផង

ព្រោះម្ដាយម្ដាយយំរហូតសន្លប់បាត់ស្មារតីហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ដោយមានការខិតខំស្វែងរកច្រើនប្រភព ព្រមទាំងមានការជួយពីសំណាក់អ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុកទីបំផុតក្មេងស្រីទាំង២ត្រូវបានក្រុមគ្រួសាររកឃើញវិញ ក្នុងនោះដែរម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលត្រូវជាមីបានសរសេរៀបរាប់ថា៖ « អរគុណជាពិសេស ទាំងអ្នកតាមរក និងអ្នកឲ្យដំណឹង ក្មេងទាំង២រកឃើញវិញហើយ រកឃើញនៅម្តុំស្ទឹងមានជ័យ នៅម៉ោង៤ ៖៣០នាទី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេងទាំង២ ត្រូវបានគេល្បួងនាំទៅដោះខ្សែក ខ្សែដៃ ហើយទម្លាក់ចោលនៅម្តុំស្ទឹងមានជ័យ សំណាងល្អក្មេងៗ

គ្រាន់តែបាត់បង់គ្រឿងអលង្ការណ៍ ពេលនេះមានសុវត្ថិភាពបានដល់ផ្ទះហើយ បងប្អូនណាមានក្មេងក្មេងពាក់គ្រឿងជាប់ខ្លួនសូមប្រយ័ត្ន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក្រោយរកឃើញក្មេងស្រីទាំង២នាក់វិញ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បង្ហាញក្តីត្រេកអរជំនួស ក្រុមគ្រួសាររបស់ក្មេងស្រីទាំង២ ព្រោះថានេះសំណាងធំណាស់ដែលមានគ្រោះថ្នាក់ដល់ជីវិត សូមពុកម៉ែបងប្អូនដែលជាអាណាព្យាបាលទាំងអស់ សូមយករឿងនេះជាគម្រូ បើស្រលាញ់កូន សូមកុំឲ្យកូនពាក់គ្រឿងអលង្ការណ៍ជាប់ខ្លួនទាំងនៅក្មេងបែបនេះ៕ប្រភព៖ខ្មែរឃ្លូបល