សែនអាសូរណាស់! ប្អូនស្រីនៅក្មេងល្ហក់ម្នាក់ ត្រូវបានស្លា ប់បាត់បង់ជីវិតយ៉ាងគួរអោយសង្វេគដោយសារតែ

223

កំពង់សោម ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីវេលាម៉ោង ជិត ៣រសៀល ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២០ ក្មេងស្រីម្នាក់ ជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាចំការកៅស៊ូ ក្នុងក្រុងព្រះសីហនុ បានលង់ទឹកស្លា ប់ ក្នុងរណ្តៅជីកដីមួយកន្លែង ស្ថិតនៅម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ក្នុងភូមិ១​ សង្កាត់លេខ១ ក្រុងព្រះសីហនុ យ៉ាងសោកសង្រេងជាទីបំផុត។ក្នុងនោះដែរ កុមារីរង គ្រោះ មានឈ្មោះ សុី ម៉ាលីកា ភេទស្រី អាយុ​១២ឆ្នាំ។ ចំណែកឯឪពុករបស់ក្មេងស្រីរង គ្រោះ មានឈ្មោះ សំ ចាន់វ៉ាន់សុី អាយុ៣៩ឆ្នាំ (លែងលះគ្នា)

ឯម្ដាយ មានឈ្មោះ គី សុធារី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកលក់ដូរ។យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖”មូលហេតុ ជនរងគ្រោះមកលេងទឹកជាមួយមិត្តភក្តិរអិលជ្រុះស្បែកជើង ហើយជនរងគ្រោះបានចុះទៅយកក៏បណ្តាលអោយធ្លាក់ទឹកលង់ស្លា ប់ តែម្តង។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី”។ប្រភព៖ហ្វេសប៊ុក