រំភើបជំនួស! ក្រោយឃើញទង្វើល្អៗរបស់លោកស្រី​ ទ្រី​ ដាណា​ និង​ស្វាមី ស្រាប់តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានកោត​សរសើរ​ថា (មានវីដេអូ)

282

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា នៅថ្ងៃសៅរ៍ ទី​២៤​ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូ​ រួមជាមួយសប្បុរសជនជាច្រេីនរូប​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ​ ដែលបានទទួលរង​គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១.៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងនោះដែរ ឆ្លៀត​ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

ក៏បាន​ធ្វើ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី​ ទ្រី​ ដាណា​ និង​ស្វាមី​​ ដែល​ជានិច្ចកាល​បាន​ចូល​រួម​យ៉ាង​សកម្ម​ និងបាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​រាប់​មុឺនដុល្លារ​ ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ រង​ គ្រោះ​ ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ។យ៉ាងណាមិញ លោក​ស្រី​ ទ្រី​ ដាណា​ បាន​សម្តែង​នូវ​ក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ និងបាន​ភ្ជាប់​ជាមួយ​វីដេអូ

ព្រម​ជាមួយ​សារលេីកឡេីង​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ ដោយបាន​សរសេរ​ថា៖«ថ្ងៃនេះមកចែកអំណោយនៅខ័ណ្ឌពោធិសែនជ័យនឹងបានស្ដាប់ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចម៉ែ»។ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​វីដេអូ​នេះដូចតទៅ។ប្រភព៖ហ្វេសប៊ុក