អុញនោះ! ស្ត្រីម៉េម៉ាយដ៏ស្រស់ស្អាតដែលល្បីពេញបណ្តាញសង្គមនោះ បានចេញវីដេអូដាក់ចំៗទៅអ្នករិះគ ន់គាត់ថា (មានវីដេអូ)

244

ភ្នំពេញ ៖ មហាជនជាច្រើនប្រហែលជាជ្រាបដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន សារដ៏មានន័យរបស់របស់នារីដ៏ស្រស់ស្អាតម្នាក់មានគណនីហ្វេសបុកឈ្មោះថា Jee Lin បានរៀបរាប់ថា: ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណាចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង ទី១-ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយាថល្អជាងគេ១ពិភពលោកនេះ រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះពេលខ្ញុំលេងគ្នាហើយ

មសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯងខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ✊🏻ស្គាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា

សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ។ដោយឡែក សំនេរខាងលើក៏មានអ្នករិះគន់ទៅលើអ្នកនាងខ្លាំងៗផងដែរថា ពេលមានប្តីមិញមិនធ្វើខ្លួនអោយស្តាត ទុករហូតដល់អាក្រក់បែបនេះ មិនចាំយូរនារីមេម៉ាយដ៏ស្រស់ស្អាត ក៏បានចេញវីដេអូបកស្រាយ និងឆ្លើយតបទៅពាក្យរិះគន់ទាំងនេះផងដែរនៅយប់នេះ ជាពិសេសក៏បាននិយាយរៀបរាប់លើកទឹកចិត្តដល់នារីៗមេ៉ម៉ាយទាំងអស់អោយរឹងមុំា ហើយបើពិបាកចិត្តអាចមករកគាត់ដើម្បីផ្តល់ជាយោលបល់ជាដើម ថែមទាំងជួយដូចជារកការងារអោយធ្វើជាដើម៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក