ស្រក់ទឺកភ្នែក! ប្តីសំលាញ់ អូនលែងបានឃើញមុខបងរហូតហើយ មិនគួរណាព្រហ្មលិខិតអោយយើងជួបគ្នាត្រឹមពេលខ្លី នេះឬ

219

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង នៅយប់ថ្ងៃទី ២០ ខែតុលា​ ឆ្នាំ ២០២០ បន្ទាប់ពីទទួលបាននូវដំណឹងមរណភាពរបស់ គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef ឬទ្ធី» ។ ដោយឡែក ស្របពេលនៃការកាន់ទុក្ខរបស់ក្រុមគ្រួសារ មិត្តភក្តិ និង មហាជនអ្នកគាំទ្រនោះ ក៏មានការលើកឡើងពីការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរថា

រូបភាពមួយរយៈពេលចុងក្រោយ មុនការបាត់បង់ជីវិតរបស់ Chef ឫទ្ធី មើលទៅរូបលោក ហាក់មានរូបរាងស្គម ស្លេកស្លាំង យ៉ាងខ្លាំង។ យ៉ាងណាមិញ បើតាមលោក អ៊ឹម ជីវ៉ា បានបង្ហាញតាមរយៈផេក សិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា Chef ឫទ្ធី ទទួលមរណភាពដោយសារជំងឺ លើសឈា ម និង លើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់សព សូមធ្វើការបដិសេធ ដែលកន្លងមកមានការលើកឡើងថា Chef ឫទ្ធី

មរណភាពដោយសារកើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនជាការពិតទេ៕ យ៉ាងណាមិញកាលម្សិ លមិញនេះជាថ្ងៃចុងក្រោយដែលក្រុមគ្រួសារលោកកជួបមុខ លោកលើកចុងក្រោយនោះ ចំនែកភរិយារបស់លោក យំស្ទើរតែសន្លប់អាឡោះអាល័យមនុស្សជាទីស្រលាញ់ឃ្លាតចាកទៅគ្មានថ្ងៃត្រលប់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពបូជា ខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក