សែនអាសូរណាស់! នារីដ៍ស្រស់ស្អាតវ័យក្មេងម្នាក់ បានស្លា ប់បាត់បង់ជីវិតយ៉ាងលឿនបែបនេះស្ទើរមិនគួរអោយជឿដោយសារតែ

198

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានយល់ជ្រាបហើយថា ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួុយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ

គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ដោយឡែក កាលពីព្រឹកមិញនេះ វេលាម៉ោង ១០៖៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ សុីយាន អាយុ២២ឆ្នាំ បានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារ សាច់ញាតិទាំងអាល័យ ព្រោះដោយសារតែជំងឺទឹកនោមប្រៃ។ នេះបើតាមការបញ្ជាក់ពីគណនី

ហ្វេសប៊ុកមួយមានឈ្មោះ Myheart Myheart ត្រូវជាមិត្តភក្ដិ នៃ ស ព។យ៉ាងណាមិញ ក៏មានគណនី ហ្វេសប៊ុកមួយមានឈ្មោះ Rin Rin បានបង្ហោះសារមួយឃ្លាថា៖”ហេតុ​អី​អូន​ទៅ​លឿន​បែប​នេះ​ RIP my sister ធ្វើការ​ជាមួយ​គ្នា​ ដេីរលេង​ ទៅ​ផ្សារថៃ​ញ៊ាំ​អី​មួយ​គ្នា​ បងស្រលាញ់អូន​ដូច​ប្អូន​ស្រី​ សូម​អោយ​អូន​ទៅ​អោយ​បាន​សុខ​ណា​ កេីត​ជាតិ​ណា​ៗ​អោយ​អាយុ​វែង​កុំ​អោយ​ដូច​ជាតិ​នេះ​ ជីវិត​មនុស្ស​មេីល​មិន​ឃើញ​ទេ​ មាន​រឿង​អ្វី​ត្រូវ​ធ្វើ​ ធ្វើ​ឲ្យ​ហើយ​យាយអោយហេីយ​ កុំ​អោយ​ ស្ដាយ​ក្រោយ​“។ប្រភព៖ហ្វេសប៊ុក