ក្តុកក្តួលណាស់!​ បេក្ខជនMaster Chef ទាំង២រដូវកាលបានមកចូលរួមរំលែកទុក្ខគ្រួសារលោក រិទ្ធី ជាមួយទឹកមុខយ៉ាងក្រៀមក្រំស្តាយស្រណោះរូបលោកជាខ្លាំង

249

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា លោក រិទ្ធី ដែលត្រូវបានមហាជនខ្មែរគ្រប់រូបគោរពស្រឡាញ់ កោតសរសើរពីស្នាដៃធ្វើម្ហុបដ៏ល្អឥតខ្ចោះ និងបានចែក រំលែកបទពិសោធ ជាច្រើនដល់បេក្ខជន ចូលរួមប្រឡងក្នុងកម្មវិធី «Master Chef Khmer» បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងវ័យ៤៥ឆ្នាំ ដោយសារជំងឺលើសឈា ម និងលើសជាតិស្ករខ្លាំង។ ដោយឡែក បច្ចុប្បន្នស ពរបស់លោកត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ

និងកំពុងតម្កស់នៅគេហដ្ឋាន ដែលស្ថិតនៅបុរីសែនសុខ ក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២០។ជាក់ស្តែង តាំងពីរាត្រីថ្ងៃទី២០ រហូតមកទល់នឹងពេលវេលានេះ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមបានសម្តែងក្តីសោកស្តាយរបស់ពួកគេរៀងៗខ្លួន ចំពោះការបាត់បង់ គណៈកម្មការលោក រិទ្ធី ព្រោះការបាត់បង់រូបលោក

ប្រៀបនឹងបាត់បង់ធនធានមនុស្សផ្នែកចុងភៅខ្មែរមួយរូបផងដែរ។នាថ្ងៃនេះផងដែរគេសង្កេតបេក្ខជន Master Chef ទំាងរដូវកាលទី១ និងទី២ បានមកចូលរួមរំលែក ទុក្ខជាច្រើននៅគេហដ្ឋានរបស់លោក ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា។ប្រភព៖ហ្វេសប៊ុក